ព័ត៌មានអន្ដរជាតិ
ចាប់ពីខែធ្នូ សិង្ហបុរី អ្នកអត់ចាក់វ៉ាក់សាំង បើឆ្លងកូវីដចូលពេទ្យចំណាយខ្លួនឯង
ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញថា អ្នកឆ្លងកូវីដ-១៩ដែលមិនបានចាក់វ៉ាក់សាំងការពារត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនជាង១៨០០០ដុល្លារអាមេរិកសម្រាប់ការព្យាបាលនៅមន្ទីរពេទ្យ។
សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសកាលពីថ្ងៃចន្ទទី៨ ខែវិច្ឆិកាកន្លងទៅនេះថា ចាប់ពីថ្ងៃទី៨ ខែធ្នូ ខាងមុខ អ្នកជំងឺកូវីដ-ទាំងអស់ដែលមិនបានចាក់វ៉ាក់សាំងត្រូវចំណាយប្រាក់ខ្លួនឯងលើការព្យាបាល ប្រសិនបើពួកគេឆ្លងកូវីដធ្លាក់ខ្លួនឈឺឈានដល់ការចូលមន្ទីរពេទ្យ។
ទន្ទឹមជាមួយគ្នានេះ ក្រសួងបានឲ្យដឹងថា ប្រជាជនសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍នឹងនៅតែអាចទទួលបានប្រាក់ឧបត្ថម្ភធនធម្មតាពីរដ្ឋាភិបាល និងធានារ៉ាប់រងសុខភាព MediShield Life ឬកម្មវិធី Integrated Shield Plan ដែលអាចអនុវត្តបាន។
ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០មក អ្នកឆ្លងកូវីដ-១៩ដែលចូលព្យាបាលនៅមន្ទីរពេទ្យរដ្ឋក្នុងប្រទេសសិង្ហបុរីមិនចំណាយប្រាក់ផ្ទាល់ខ្លួនទេដោយរដ្ឋាភិបាលជាអ្នកទទួលបន្ទុកទាំងស្រុង។
ឆ្លើយតបនឹងសំនួរពីអ្នកសារព័ត៌មាន ក្រសួងបាននិយាយកាលពីថ្ងៃសុក្រ ទី១២ ខែវិច្ឆិកាថា ការចំណាយអាស្រ័យលើស្ថានភាពនៃអាការរបស់អ្នកជំងឺ និងប្រភេទនៃកន្លែងដែលពួកគេព្យាបាល។
ក្រសួងបញ្ជាក់ថា ៖«ជាទូទៅ ទំហំនៃការចំណាយជាមធ្យមសម្រាប់អ្នកជំងឺកូវីដ-១៩លើការព្យាបាលនៅមន្ទីរពេទ្យដែលត្រូវការកន្លែងសង្គ្រោះបន្ទាន់ និងការព្យាបាលប្រហែលជា១៨៤៧៨ដុល្លារអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?