ព័ត៌មានអន្ដរជាតិ
យានយន្តបញ្ចេញផ្សែងខ្មៅនៅ ថៃ ត្រូវពិន័យជាទឹកប្រាក់ ១៨៣ដុល្លារ
នាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថានរបស់ប្រទេសថៃ (PCD) មានគោលបំណងកាត់បន្ថយការបំពុលខ្យល់ PM2.5 ប្រមាណ ២៥% ដោយការដាក់ពិន័យជាអតិបរមាក្រោមច្បាប់ចរាចរណ៍ លើអ្នកបើកបរណាដែលបញ្ចេញផ្សែងខ្មៅ បណ្តាលមកពីពួកគេថែទាំយានយន្តមិនល្អ។
យោងតាមប្រធាន PCD លោក Attaporn Charoenchansa បានឲ្យដឹងថា នាយកដ្ឋានបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសថៃ និងនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដើម្បីអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងគោលបំណងទប់ស្កាត់ការបំពុល។
ផ្សែងខ្មៅ ជាពិសេសចេញពីម៉ាស៊ីនម៉ាស៊ូត ត្រូវបានគេជឿថា បង្កើតបានប្រហែលមួយភាគបួននៃការបំពុលខ្យល់នៅក្នុងតំបន់ទីក្រុង។
លោកបានប្រាប់អ្នកសារព័ត៌មានថា “ការផាកពិន័យជាអតិបរមាចំនួន ៦,០០០ បាត (១៨៣ដុល្លារ) និងការដកហូតអាជ្ញាប័ណ្ណ នឹងត្រូវអនុវត្តចំពោះអ្នកដែលប្រព្រឹត្តល្មើសនឹងច្បាប់”។
លោក Attaporn និយាយថា នាយកដ្ឋាន និងដៃគូរបស់ខ្លួន បានត្រួតពិនិត្យរថយន្តជាង ២៥,០០០ គ្រឿងរួចហើយក្នុងឆ្នាំនេះ ហើយបានរារាំងរថយន្តចំនួន ១០០ គ្រឿងពីការប្រើប្រាស់រហូតដល់ម៉ាស៊ីនរបស់ពួកគេត្រូវបានជួសជុល ដូច្នេះពួកគេមិនបញ្ចេញផ្សែងខ្មៅទៀតទេ។
នៅឆ្នាំក្រោយ ច្បាប់ចរាចរណ៍នឹងត្រូវបានពង្រឹងបន្ថែមទៀត ដូច្នេះយានយន្តដែលបញ្ចេញផ្សែងខ្មៅ ៣០% ឬច្រើនជាងនេះ នឹងត្រូវពិន័យ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bangkok Post
ចុចអាន៖ អាមេរិក និង ចិន នៅតែបដិសេធមិនបញ្ចប់ការខួងយកប្រេង និងឧស្ម័ន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់