ព័ត៌មានអន្ដរជាតិ
ជនជាតិរុស្ស៊ីរូបណាមិនចាក់វ៉ាក់សាំងកូវីដ គ្មានសិទ្ធិទិញគ្រឿងស្រវឹងបានទេ
ក្នុងពេលឆាប់ៗនេះ ជនជាតិរុស្ស៊ីរូបណាដែលមិនចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រហែលជាគ្មានសិទ្ធិទិញគ្រឿងស្រវឹងបានទេ។
ក្រុមការងារមួយ ដែលត្រូវបានបង្កើតឡើងដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគឆ្លង នៅក្នុងតំបន់ Sverdlovsk កំពុងពិចារណារារាំង ការលក់គ្រឿងស្រវឹងដល់មនុស្សមិនមាន QR code ដែលបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងរួចរាល់។
សម្រាប់វិធានការថ្មីពីអាជ្ញាធរមូលដ្ឋាន, អ្នកចង់ផឹកស្រា ប្រហែលជាត្រូវបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងរួចរាល់។
លោក Artyom Bakhterev រដ្ឋមន្ត្រីប្រចាំតំបន់កសិឧស្សាហកម្មមួយនេះ បានប្រកាសពីការធ្វើបច្ចុប្បន្នភាពតាមរយៈបណ្តាញ Telegram របស់ខ្លួន។
លោកនិយាយថា “យើងដឹងពីគំនិតផ្តួចផ្តើមរបស់អ្នកចូលរួមទីផ្សារ ដើម្បីបញ្ចូល QR code សម្រាប់ការទិញគ្រឿងស្រវឹង។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីវិធានការនេះ ជាមួយសហការីនិងអ្នកជំនាញនៅក្នុងកិច្ចប្រជុំបន្ទាប់ នៃទីស្នាក់ការកណ្តាលប្រតិបត្តិការ”។
លោកថា គំនិតផ្ដួចផ្ដើមនេះ អាចលើកទឹកចិត្តប្រជាជនឲ្យទទួលបានថ្នាំបង្ការ និងជំរុញពួកគេឲ្យញ៉ាំគ្រឿងស្រវឹងតិច។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៨ខែតុលាមក តំបន់ជាច្រើននៅក្នុងប្រទេសនេះ បានដាក់ការរឹតបន្តឹងដើម្បីដោះស្រាយវិបត្តិមេរោគឆ្លង តាមរយៈប្រព័ន្ធ QR code៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ទីក្រុងហូជីមិញ កំពុងស៊ើបរកមុខអ្នកលក់ថ្នាំកូវីដ Molnupiravir ខុសច្បាប់លើអនឡាញ
ចុចអាន៖ ស្រាយចម្ងល់! នេះរបៀបប្រើថ្នាំព្យាបាកូវីដ Molnupiravir និងថ្នាំរបស់ក្រុមហ៊ុន Pfizer
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ