ព័ត៌មានអន្ដរជាតិ
ទីបំផុត ចិន ដាក់បង្ហាញវ៉ាក់សាំងកូវីដ-១៩ បាញ់តាមមាត់ដំបូងបង្អស់លើលោក
វ៉ាក់សាំងកូវីដ-១៩ បាញ់តាមមាត់ ដំបូងបង្អស់របស់ពិភពលោក ត្រូវបានដាក់បង្ហាញនៅឯពិព័រណ៍ឧស្សាហកម្មសុខភាពអន្តរជាតិ Hainan លើកទី ៥ ឆ្នាំ ២០២១ ក្នុងទីក្រុង Haikou ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា។
វ៉ាក់សាំងនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា មានប្រសិទ្ធភាពខ្ពស់ ជាវិធីដែលវ៉ាក់សាំងចូលទៅក្នុងខ្លួន។ វាត្រូវបានស្រូបចូលដោយផ្ទាល់តាមមាត់ ចូលទៅក្នុងផ្លូវដង្ហើម និងសួត ហើយបន្ទាប់មក វាបង្កើតជាភាពស៊ាំនៃភ្នាសរំអិល។
ទន្ទឹមនឹងនោះ អ្នកស្រាវជ្រាវបានប្រាប់ថា ក្រុមហ៊ុនអាចផលិតវ៉ាក់សាំងបាញ់តាមមាត់បានច្រើនជាងវ៉ាក់សាំងចាក់ ៥ ដង ក្រោមសមត្ថភាពផលិតដូចគ្នា ពោលវាអាចរួមចំណែកដល់ការពន្លឿនការចាក់វ៉ាក់សាំងនៅចិន ។
គួរបញ្ជាក់ថា វ៉ាក់សាំងបាញ់តាមមាត់ដំបូង ត្រូវបានបង្កើតឡើងរួមគ្នាដោយក្រុមអ្នកបង្កើតវ៉ាក់សាំងចិនដ៏ល្បីឈ្មោះ Chen Wei និងក្រុមហ៊ុនជីវបច្ចេកវិទ្យាចិន CanSino Biologics Inc៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទីក្រុងមួយនៅ ចិន តេស្តរកកូវីដលើអ្នកទស្សនា ៣ ម៉ឺននាក់ ឯលទ្ធផលមិនខុសបំណង
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់