ព័ត៌មានអន្ដរជាតិ
ផ្ទុះកូវីដចុងក្រោយបង្អស់នៅ ចិន រាលដាលពេញខេត្តចំនួន ២១ និងឆ្លងជាង ១,៣០០ ករណី
លោក Mi Feng អ្នកនាំពាក្យគណៈកម្មាធិការសុខភាពជាតិ (NHC) បាននិយាយនៅសន្និសីទសារព័ត៌មានមួយថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ចុងក្រោយបង្អស់ នៅប្រទេសចិន បានឆ្លងដល់មនុស្សចំនួន ១,៣៧៩ នាក់ ក្នុងខេត្តចំនួន ២១ គិតត្រឹមល្ងាចថ្ងៃសុក្រ ហើយជាង ៣០០ ករណី ដែលបញ្ជាក់ ត្រូវបានចាកចេញពីមន្ទីរពេទ្យ។

លោក Mi បាននិយាយថា ជាមួយនឹងចំនួនករណីកូវីដ១៩ នៅទូទាំងពិភពលោក លើសពី ២៥០ លាននាក់ ប្រទេសចិនកំពុងប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំង ក្នុងការទប់ស្កាត់ករណីឆ្លងចូល។
ជាពិសេស ជាមួយការមកដល់នៃរដូវរងា និងសីតុណ្ហភាពទាប វាមានការកើនឡើងហានិភ័យនៃអត្រាប្រេវ៉ាឡង់នៃកូវីដ និងជំងឺឆ្លងផ្លូវដង្ហើមផ្សេងទៀត ដូចជាគ្រុនផ្តាសាយក្នុងពេលតែមួយ។

ទោះយ៉ាងណា លោក Mi បាននិយាយថា ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវគោលនយោបាយ “សូន្យ-កូវីដ” ដែលមានន័យថា ការរកឃើញដំបូង ការឆ្លើយតបរហ័ស ការគ្រប់គ្រងច្បាស់លាស់ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពនៃករណីថ្មី ដើម្បីធានាថា គ្មានការរាតត្បាតជាទ្រង់ទ្រាយធំ ដែលបណ្ដាលមកពីករណីនាំចូល ឬឆ្លងក្នុងស្រុកកើតឡើងនោះទេ ។

គួរបញ្ជាក់ថា ទិន្នន័យពី NHC បានបង្ហាញថា គិតត្រឹមថ្ងៃសុក្រ វ៉ាក់សាំងកូវីដជាង ២.៣៧ ពាន់លានដូស ត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសចិន ជាមួយនឹងមនុស្សជាង ១.០៧ ពាន់លាននាក់ ក្នុងចំណោមប្រជាជន ១.៤ ពាន់លាននាក់ របស់ខ្លួន ត្រូវបានចាក់វ៉ាក់សាំងពេញលេញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទីបំផុត ចិន ដាក់បង្ហាញវ៉ាក់សាំងកូវីដ-១៩ បាញ់តាមមាត់ដំបូងបង្អស់លើលោក
ចុចអាន៖ទីក្រុងមួយនៅ ចិន តេស្តរកកូវីដលើអ្នកទស្សនា ៣ ម៉ឺននាក់ ឯលទ្ធផលមិនខុសបំណង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍