Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី ព្រមានពីភ្លើងឆេះព្រៃដ៏គ្រោះថ្នាក់ អាចរាលដាលរហូតដល់សម្លាប់មនុស្ស

បានផុស

នៅ

សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ Western Australia បានចេញការព្រមាននៅអាទិត្យនេះថា បច្ចុប្បន្នខ្លួនមិនអាចគ្រប់គ្រងភ្លើងឆេះព្រៃនៅភាគខាងកើត នៃរដ្ឋធានី Perth បានទេ ខណៈពេលនេះ កំពុងរងការគំរាមកំហែងដល់ផ្ទះសម្បែង និង អាយុជីវិតរបស់ប្រជាពលរដ្ឋ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់រដ្ឋ Western Australia​ បានប្រាប់អ្នកស្រុក​នៅក្នុង និងជុំវិញ Mokine ក្នុង Shire of Northam ចម្ងាយ៧១គីឡូម៉ែត្រ (៤៤ ម៉ាយ) ភាគខាងកើតនៃទីក្រុង Perth ថា ” សូម​ចាកចេញ​ឥឡូវនេះ​ ទៅកាន់កន្លែងមាន​សុវត្ថិភាពជាង ។ ខណៈនេះ យើងមិនអាចគ្រប់គ្រង​បាន​ច្រើន​ទេ​ វា​អាច​នឹង​រាលដាល​បណ្ដាល​ឲ្យ​ស្លាប់ “។

ភ្លើងឆេះព្រៃ គឺជាផ្នែកខាងក្នុងនៃបរិស្ថានរបស់រដ្ឋ Western Australia ជាមួយនឹងសីតុណ្ហភាពខ្ពស់ លក្ខខណ្ឌស្ងួត និងធម្មជាតិ ដែល​អាចឆេះ​បាននៃរុក្ខជាតិ​ដើមជាច្រើន ដែល​រួមចំណែកដល់ការ​កើតឡើង​នៃ​អគ្គីភ័យ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបាន​ឲ្យ​ដឹងថា នៅរដូវក្តៅ​ឆ្នាំ ២០១៩-២០២០ ប្រទេសនេះ ​ធ្លាប់​បាន​ទទួល​រង​នូវ​រដូវកាលដែលមិនធ្លាប់មានពីមុនមក នៅពេលដែលភ្លើងបានឆាបឆេះជាង ១៧ លានហិកតា (៦៥,៦៣០ ម៉ាយការ៉េ) ឬ​ជិត​ពាក់​កណ្ដាល​ទំហំ​របស់​ប្រទេស​អាល្លឺម៉ង់។

ចំណែកនៅ រដ្ឋភាគខាងកើត​ឯណោះវិញ ក៏បានរាយការណ៍ដែរថា ​មានការវាយប្រហារនៅចុងសប្តាហ៍នេះដោយភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងសេវាសង្គ្រោះបន្ទាន់​បាននិយាយថា ការព្រមានអំពីទឹកជំនន់នៅថ្ងៃអាទិត្យ​ នៅតែមាន សម្រាប់ផ្នែកខ្លះនៃរដ្ឋ New South Wales និង Victoria ដែលធ្វើឲ្យមនុស្ស​ ៣៣​ នាក់​បាន​ស្លាប់ ក្នុង​នោះ​មាន​អ្នក​ពន្លត់​អគ្គិភ័យ​ ៩​ នាក់ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖arabnews

ចុចអាន៖ស៊ីរី​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​២៤​នាក់​ពី​បទ​ដុត​បំផ្លាញ​ព្រៃ​ឈើ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ប្រមុខ UN ច្រានចោលសំណើអភិបាលកិច្ច«បណ្តោះអាសន្ន» របស់ពូទីន នៅអ៊ុយក្រែន

ព័ត៌មានជាតិ៣ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមកោតសរសើរការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

កីឡា១៤ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣៧ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម