ព័ត៌មានអន្ដរជាតិ
ស្វាគមន៍ ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ មកដល់កម្ពុជាល្ងាចស្អែក
ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជាផ្នែកនារីនឹងវិលត្រឡប់មកដល់មាតុភូមិវិញវេលាម៉ោងប្រហែល៥:៣៥នាទីល្ងាច ថ្ងៃអង្គារ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់បញ្ចប់ភារកិច្ចចូលរួមប្រកួតជើងឯកប៉េតង់ពិភពលោកឆ្នាំ២០២១នៅប្រទេសអេស្ប៉ាញ។

សម្រាប់ការចូលរួមប្រកួតជើងឯកប៉េតង់ពិភពលោកឆ្នាំ២០២១នេះ កម្ពុជាបានបញ្ជូនក្រុមកីឡាការិនីទៅប្រកួត២វិញ្ញាសាគឺវិញ្ញាសាវាយយកពិន្ទុទោល និងវិញ្ញាសានារីវាយ៣ទល់៣។
ជាលទ្ធផល កម្ពុជាបានឈ្នះមេដាយមាសពិភពលោកដែលធ្វើបានសម្រេចដោយកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីយកឈ្នះកីឡាការិនីថៃក្នុងវគ្គផ្តាច់ព្រ័ត្រ។ វិញ្ញាសាវាយយកពិន្ទុនារីទោលនេះកម្ពុជាឈ្នះបាន៥លើកជាប់គ្នាដោយគិតចាប់តាំងពីឆ្នាំ២០១៣រហូតដល់ឆ្នាំ២០២១នេះដែលកម្ពុជារៀបចំការប្រកួតរាល់ពីរឆ្នាំម្តង។

ចំណែកវិញ្ញាសានារីវាយ៣ទល់៣វិញ កម្ពុជាបានឡើងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមប្រទេសទុយនេស៊ីដែលអស់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វិញ្ញាសានេះកម្ពុជាមិនធ្លាប់ឈ្នះមេដាយមាសឡើយ ប៉ុន្តែធ្លាប់ឈ្នះមេដាយសំរឹទ្ធ៣ដងគឺឆ្នាំ២០១៣ ២០១៧ និង២០១៩។
អ៊ុក ស្រីមុំ ជាកីឡាការិនីកម្ពុជាទី២ដែលបានឈ្នះមេដាយមាសពិភពលោកលើវិញ្ញាសាវាយយកពិន្ទុនារីទោលនេះ បន្ទាប់ពីវីរកីឡាការិនីកម្ពុជា កែ ឡេង ដែលបានឈ្នះ៤ដងជាប់គ្នាមុនពេលចូលនិវត្ត។

កម្ពុជាបានបញ្ជូនកីឡាការិនី៤នាក់គឺ អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, ស៊្រាង សុរ៉ាឃីម និង ឃួន យ៉ារី ព្រមទាំងគ្រូបង្វឹក សុខ ម៉ុង ហើយក៏មានថ្នាក់ដឹកនាំសហព័ន្ធ និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡារួមដំណើរជាមួយផងដែរ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង