Connect with us

ព័ត៌មានអន្ដរជាតិ

អតីតព្រះនាង Mako និងស្វាមី ចាកចេញពី ជប៉ុន ទៅរស់នៅ អាមេរិក ក្នុងនាមជារាស្ត្រសាមញ្ញ

បានផុស

នៅ

អតីតព្រះនាង Mako និងស្វាមី Komuro Kei បានចាកចេញពីប្រទេសជប៉ុន ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យម្សិលមិញ ។ ខណៈពេលប្តីប្រពន្ធមួយគូនេះ​ នឹង​រស់នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ ហើយ​ជួល​ផ្ទះ​ល្វែង​មួយ​ដែល​មិត្ត​របស់ Komuro ជួយ​រៀបចំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គូស្វាមីភរិយាថ្មីថ្មោងទាំងពីរនាក់ ដែលមានអាយុ ៣០ ឆ្នាំ បានចាកចេញពីអាកាសយានដ្ឋាន Haneda ដើម្បីចាប់ផ្តើមជីវិតថ្មីរបស់ពួកគេ ក្នុងទីក្រុងញូវយ៉ក ជាកន្លែងដែលលោក Kei Komuro ធ្វើការជាស្មៀននៅក្រុមហ៊ុន​ច្បាប់មួយ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាលាច្បាប់ ​នៃ​សាកលវិទ្យាល័យ Fordham ជាមួយ​នឹង​សញ្ញាប័ត្រ​បណ្ឌិត​ក្នុងខែ ឧសភា ។

តាមពិត​អតីត​ព្រះនាង​ជប៉ុនរូបនេះនិង​ស្វាមី ​គ្រោង​នឹង​ចាកចេញ​ទៅ​អាមេរិក​តាំងពីយូរណាស់មកហើយ ​ប៉ុន្តែដោយសារតែជីតា​របស់ព្រះនាង Mako និងព្រះបិតារបស់ព្រះចៅ​អធិរាជ Akishino គឺព្រះអង្គ Tatsuhiko Kawashima បាន​យាង​សោយ​ទិវង្គត​កាល​ពី​សប្តាហ៍​មុន ហើយប្តីប្រពន្ធនេះ ​បាន​ចូលរួម​ពិធី​បុណ្យ​សព​កាល​ពី​ថ្ងៃសៅរ៍ ។

គួរ​បញ្ជាក់​ថា បុត្រីច្បង​របស់ព្រះចៅអធិរាជ Akishino និងមិត្តប្រុសបានរៀបការកាលពីថ្ងៃទី ២៦ ខែ​តុលា បន្ទាប់ពីមានភាព​ចម្រូងចម្រាស ជាច្រើនឆ្នាំជុំវិញជម្លោះ​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​នឹងព្រះ​មាតារបស់លោក  Komuro Kei ដែល​នាំឲ្យ​គូស្នេហ៍​ទាំងពីរ​បោះបង់​ចោល​ពិធី​ប្រពៃណី​រៀប​អភិសេក​របស់​ខ្សែ​រាជវង្ស ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖3.nhk

ចុចអាន៖អតីតព្រះនាង Mako និងស្វាមី ចាប់ផ្ដើមជីវិតថ្មីជារាស្ត្រសាមញ្ញលើទឹកដី អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម