ព័ត៌មានអន្ដរជាតិ
កាសែត New York Times ថា អាមេរិក បិទបាំងព័ត៌មានការស្លាប់ជនស៊ីវិលនៅ ស៊ីរី
កាសែតដ៏ល្បីល្បាញមួយរបស់អាមេរិកនិយាយថា យោធាអាមេរិកបានសម្លាប់ស្ត្រី និងកុមារជាច្រើននាក់ ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសនៅក្នុងប្រទេសស៊ីរីកាលពីឆ្នាំ ២០១៩ ប៉ុន្តែបានបិទបាំងការស្លាប់ទាំងនោះ ។

កាសែត The New York Times បាននិយាយថា ខ្លួនបានចំណាយពេលជាច្រើនខែដើម្បីបញ្ចូលគ្នានូវគណនីលម្អិតនៃការវាយប្រហារនេះ ។ ទីភ្នាក់ងារព័ត៌មាននេះបាននិយាយថា ខ្លួនបានប្រើប្រាស់ព័ត៌មានដែលដកចេញពីឯកសារសម្ងាត់ និងការសម្ភាសជាមួយបុគ្គលិកដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការវាយប្រហារនេះ ។
របាយការណ៍និយាយថា យន្តហោះវាយប្រហាររបស់អាមេរិកបានអនុវត្តសកម្មភាពនៅជិតទីក្រុង Baghuz ក្នុងខែមីនា ឆ្នាំ ២០១៩ ។ នោះគឺក្នុងអំឡុងពេលថ្ងៃចុងក្រោយនៃការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី ។

របាយការណ៍និយាយថា យន្តហោះនេះបានទម្លាក់គ្រាប់បែកលើហ្វូងស្ត្រី និងកុមារដ៏ច្រើនកុះករដែលប្រមូលផ្ដុំគ្នាច្រាំងទន្លេ ។ ក្រោយមកគ្រាប់បែកជាច្រើនទៀតត្រូវបានទម្លាក់លើអ្នកដែលមិនទាន់ស្លាប់ ។ វានិយាយថា មនុស្ស ៨០ នាក់ត្រូវបានសម្លាប់ ហើយពួកគេភាគច្រើនត្រូវបានគេរាយការណ៍ថាជាជនស៊ីវិល ។
របាយការណ៍នេះនិយាយទៀតថាថា ការទម្លាក់គ្រាប់បែកត្រូវបានធ្វើឡើងដោយអង្គភាពប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកប្រតិបត្តិការជើងគោកក្នុងប្រទេសស៊ីរី ហើយគ្មានការព្រមានណាមួយត្រូវបានផ្ដល់ឲ្យនោះទេ ។ អ្វីដែលមិនគួរឲ្យជឿនោះគឺថា បុគ្គលិកឯកសណ្ឋានកំពុងមើលផ្ទាល់តែម្ដងនៃការវាយប្រហារដោយយន្តហោះដ្រូន ។

របាយការណ៍នោះក៏បានបញ្ជាក់ផងដែរថា គ្មាននរណាម្នាក់ក្នុងជួរយោធាបានអំពាវនាវឲ្យមានការស៊ើបអង្កេតបញ្ហានេះលម្អិតនោះទេ ។ តាមសេចក្តីរាយការណ៍ ការវាយប្រហារតាមអាកាសអាចចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម ។ ប៉ុន្តែការវាយប្រហារនោះត្រូវបានចាត់ថ្នាក់ជាសកម្មភាពការពារខ្លួន និងបិទបាំង ហើយមេដឹកនាំកំពូលមិនត្រូវបានជូនដំណឹងនោះទេ ។
កាសែត New York Times រាយការណ៍ថា ក្រោយមកខ្លួនបានបញ្ជូនការរកឃើញនេះទៅបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ។ កាសែតនេះនិយាយថា ទីបញ្ជាការកណ្តាលអាមេរិកបានទទួលស្គាល់ការវាយប្រហារនេះជាលើកដំបូង បន្ទាប់ពីវាបានទទួលការរកឃើញ ។ សេចក្តីរាយការណ៍បានប្រាប់កាសែតថា មនុស្ស ៨០ នាក់ត្រូវបានសម្លាប់ក្នុងនោះមានយុទ្ធជន ១៦ នាក់ និងជនស៊ីវិល ៤ នាក់ ។ ប៉ុន្តែគេបាននិយាយថា វាមិនច្បាស់ទេថាតើជនរងគ្រោះ ៦០ នាក់ផ្សេងទៀតជាជនស៊ីវិលឬយ៉ាងណានោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក និង ចិន នៅតែបដិសេធមិនបញ្ចប់ការខួងយកប្រេង និងឧស្ម័ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ