Connect with us

ព័ត៌មានអន្ដរជាតិ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ៣ រូបប្តេជ្ញាចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកចំនួន ៣ រូបបាននិយាយថា ពួកគេមានឆន្ទៈក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ក្នុងគោលបំណងដើម្បីដោះស្រាយការព្រួយបារម្ភអំពីសុវត្ថិភាពនៃវ៉ាក់សាំងដែលត្រូវបានបង្កើតថ្មី ។

នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុមួយ អតីតប្រធានាធិបតី Barack Obama បាននិយាយថា “ខ្ញុំសន្យានឹងអ្នកថា ខ្ញុំនឹងចាក់វ៉ាក់សាំង នៅពេលវាត្រូវបានបង្កើតឡើងសម្រាប់មនុស្សដែលមានហានិភ័យតិច” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អូបាម៉ា បានបន្ថែមទៀតថា លោកអាចនឹងបញ្ចប់ការវ៉ាក់សាំងនៅលើកញ្ចក់ទូរទស្សន៍ ឬថតដើម្បីឲ្យប្រជាជនដឹងថាគាត់ជឿជាក់លើវ៉ាក់សាំងនេះ ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិយាយថា អតីតប្រធានាធិបតីលោក George W. Bush និង Bill Clinton ក៏បាននិយាយតាមរយៈអ្នកនាំពាក្យរបស់ពួកគេដែរថា ពួកគេសុខចិត្តចាក់វ៉ាក់សាំងដើម្បីជម្រុញឲ្យជនជាតិអាមេរិកធ្វើដូចគ្នា ។

ចំណែកលោកស្រី Ivanka Trump ដែលជាកូនស្រីច្បងរបស់ប្រធានាធិបតី Donald Trump និងជាទីប្រឹក្សាជាន់ខ្ពស់នៃសេតវិមានបានកោតសរសើរចំពោះការសន្យារបស់អតីតប្រធានាធិបតីនៅក្នុងបណ្តាញសង្គម Twitter ។ លោកស្រីបាននិយាយថា ការប្រកាសទាំងនេះនឹងជួយធានាដល់សាធារណជនថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាព ។

មានលទ្ធភាពកាន់តែច្រើនឡើងដែលការចាក់វ៉ាក់សាំងដែលផ្តោតលើបុគ្គលិកថែទាំសុខភាពនឹងចាប់ផ្តើមនៅពាក់កណ្តាលខែនេះនៅសហរដ្ឋអាមេរិក ។ ទោះយ៉ាងណាមតិសាធារណៈហាក់ដូចជាមានភាពផ្ទុយគ្នា ។ ការស្ទង់មតិរបស់ Gallup ដែលធ្វើឡើងចាប់ពីខែតុលាដល់ដើមខែវិច្ឆិកាបានរកឃើញថា ៥៨ ភាគរយពេញចិត្តក្នុងការទទួលយកវ៉ាក់សាំង ខណៈ ៤២ ភាគរយត្រូវបានជំទាស់ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព និងហេតុផលផ្សេងទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ចិន ត្រៀមសាងសង់មូលដ្ឋាននៅមាត់ឆ្នេរដើម្បីបាញ់រ៉ុកកែតចេញពីសមុទ្រ

ចុចអាន ៖ Manny Pacquiao ឆ្ពោះទៅតំណែងប្រធានាធិបតីហ្វីលីពីន ក្រោយជាប់ឆ្នោតជាប្រធានគណបក្សកាន់អំណាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម