ព័ត៌មានអន្ដរជាតិ
អង់គ្លេស ហ៊ានផ្តល់សំណងខ្ទង់សែនដុល្លារបើអ្នកចាក់វ៉ាក់សាំងហើយ រងផលប៉ះពាល់ធ្ងន់ធ្ងរ
រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់សំណងរហូតដល់ទៅ១២០,០០០ផោនស្មើនឹង១៦១,៥៣១ដុល្លារអាមេរិកដល់អ្នកទាំងឡាយណាដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវ៉ាក់សាំងកូវីដ។
ក្រុមមន្រ្តីបានអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech បន្ទាប់ពីវាទទួលបានការយល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់។

វ៉ាក់សាំងនេះត្រូវបានបន្ថែមទៅក្នុងគម្រោងសំណងការខូចខាតដែលបណ្តាលមកពីការចាក់វ៉ាក់សាំង (VDPS) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ដើម្បីធានាដល់សាធារណជនអំពីសុវត្ថិភាពនៃវ៉ាក់សាំងក្នុងការការពារជំងឺនានាដូចជាកញ្ជ្រឹល គ្រុនផ្តាសាយ អុតធំ (Smallpox) និងតេតាណូស។
ក្រសួងសុខាភិបាលបាននិយាយកាលពីយប់មិញថា វ៉ាក់សាំងកូវីដនឹងត្រូវបានបន្ថែមចូលទៅក្នុងគម្រោងនេះដើម្បីជា “វិធានការបង្ការជាមុន”។

ក្រុមអ្នកវិទ្យាសាស្ត្របានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការបង្កើតវ៉ាក់សាំងកូវីដនេះដោយសារតែការភ័យខ្លាចអំពីសុវត្ថិភាពរបស់វាខណៈក្រុមហ៊ុនថ្នាំបានស្វែងរកសំណងពីរដ្ឋាភិបាលមុនពេលបញ្ចេញវ៉ាក់សាំង។
VDPS របស់ចក្រភពអង់គ្លេសត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ហើយគ្របដណ្តប់លើជនរងគ្រោះដែលរងផលប៉ះពាល់ពីការចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ។ ក្នុងឆ្នាំ២០០៩ វ៉ាក់សាំងប្រឆាំងនឹងជំងឺផ្តាសាយជ្រូក H1N1 ក៏ត្រូវបានបញ្ចូលនៅក្នុងបញ្ជីនេះផងដែរ។

ក្រោមគម្រោងនេះ បុគ្គលម្នាក់ៗមានសិទ្ធិទទួលបានសាច់ប្រាក់១២០,០០០ផោនប្រសិនបើពួកគេអាចពិការធ្ងន់ធ្ងរដោយសារការចាក់វ៉ាក់សាំង។
គម្រោងនេះមានគោលបំណងរារាំងប្រជាជនពីការស្វែងរកសំណងតាមរយៈនីតិវិធីរបស់តុលាការដែលមានរយៈពេលយូរនិងចំណាយច្រើន។

ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងបន្តតាមដានសុវត្ថិភាពរបស់វ៉ាក់សាំង Pfizer និង BioNTech បន្ទាប់ពីប្រទេសនេះបានក្លាយជាប្រទេសដំបូងគេនៅពិភពលោកខាងលិចដែលអនុម័តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩កាលពីថ្ងៃពុធ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី