ព័ត៌មានអន្ដរជាតិ
លោកស្រី Merkel អង្វរឲ្យប្រជាជនអាល្លឺម៉ង់ចាក់វ៉ាក់សាំងកូវីដ ខណៈការឆ្លងធ្ងន់ធ្ងរបំផុត
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានជំរុញឲ្យប្រជាជនដែលមិនចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវពិចារណា ការសម្រេចចិត្តរបស់ពួកគេឡើងវិញ ស្របពេលប្រទេសមានការឆ្លងកើនឡើងយ៉ាងគំហុក។

លោកស្រី Merkel បានធ្វើការអង្វរករនៅក្នុងសារជាវីដេអូមួយកាលពីព្រឹកថ្ងៃសៅរ៍។ លោកស្រីក៏បានអំពាវនាវឲ្យមានការពង្រឹងច្បាប់បន្ថែមទៀតផងដែរ ដែលតម្រូវឲ្យប្រជាជនត្រូវធ្វើតេស្តអវិជ្ជមាន បង្ហាញប័ណ្ណចាក់វ៉ាក់សាំង ឬភស្តុតាងនៃការជាសះស្បើយពីជំងឺកូវីដ មុនពេលចូលទៅក្នុងកន្លែងបិទជិត និងជំរុញឲ្យប្រទេសពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ។
លោកស្រី Merkel បាននិយាយនៅក្នុងវីដេអូ Podcast ប្រចាំសប្តាហ៍ថា “សប្តាហ៍ដ៏លំបាកនឹងមកដល់ ហើយអ្នកអាចមើលឃើញថា ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់។ ខ្ញុំសូមស្នើសុំជាបន្ទាន់ដល់អ្នកដែលមិនបានចាក់វ៉ាក់សាំង សូមពិចារណាឡើងវិញ”។

ប្រទេសអាល្លឺម៉ង់កំពុងរៀបចំដាក់ពង្រាយទាហានចំនួន១២,០០០នាក់ ដើម្បីពង្រឹងសេវាថែទាំសុខភាពដ៏ទ្រុឌទ្រោម ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងរលកទី៤នៃករណីឆ្លងវីរុស។
ចំនួនករណីកូវីដកំពុងកើនឡើងជារៀងរាល់ថ្ងៃនៅអាល្លឺម៉ង់ ដោយប្រទេសនេះបានរាយការណ៍ពីការឆ្លងថ្មីចំនួន៣៧,៦៨២ករណីកាលពីថ្ងៃអាទិត្យ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង។

រលកទីបួនដែលកំពុងផ្ទុះ គឺកើតឡើងចំពេលមានសម្ពាធកាន់តែខ្លាំង ឲ្យរដ្ឋាភិបាលប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។
គួរបញ្ជាក់ថា ការឆ្លង និងស្លាប់ បាននិងកំពុងកើនឡើងយ៉ាងគំហុកចាប់តាំងពីពាក់កណ្តាលខែតុលាមក ដោយគេដាក់ការស្តីបន្ទោសខ្លាំងបំផុតទៅលើអត្រានៃការចាក់វ៉ាក់សាំងរបស់ប្រទេសអាល្លឺម៉ង់ត្រឹមតែជាង៦៧ភាគរយប៉ុណ្ណោះ ដែលទុកឲ្យមនុស្សមួយចំនួនធំងាយនឹងឆ្លងមេរោគ និងធ្លាក់ខ្លួនឈឺធ្ងន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រទេសមួយនៅ អឺរ៉ុប រកឃើញមូលហេតុដែលនាំឲ្យផ្ទុះ កូវីដ រលកទី ៤

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ