ព័ត៌មានអន្ដរជាតិ
ណាតូ ព្រមានអំពីការបង្កើនកងទ័ពរុស្ស៊ី នៅជាប់ព្រំដែន អ៊ុយក្រែន
ប្រមុខអង្គការណាតូ បានជំរុញឲ្យប្រទេសរុស្ស៊ីមានតម្លាភាពអំពីផែនការយោធារបស់ខ្លួន បន្ទាប់ពីមានទាហានកាន់តែច្រើនឡើងនៅតាមព្រំដែន ជាប់ប្រទេសអ៊ុយក្រែន។
លោក Jens Stoltenberg បាននិយាយថា ការបង្កើនកងកម្លាំងរុស្ស៊ីដ៏ធំ និងមិនធម្មតា ត្រូវបានគេមើលឃើញនៅតាមព្រំដែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

លោកបានលើកឡើងបែបនេះ ចំពេលដែលមានការរំពឹងទុកថា រុស្ស៊ីអាចនឹងមានគម្រោងឈ្លានពានអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ បានច្រានចោលការភ័យខ្លាចបែបនេះថាជា “ការបង្អើល” ហើយបានត្អូញត្អែរពីការបង្កើនសកម្មភាពរបស់ណាតូ នៅក្នុងតំបន់។

ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននៅទីក្រុងព្រុចសែល លោក Stoltenberg បាននិយាយថា រឿងសំខាន់គឺត្រូវបញ្ឈប់ភាពតានតឹងកុំឲ្យឈានដល់ការគ្រប់គ្រងលែងបាន ហើយលោកបានព្រមានរុស្ស៊ីចំពោះការចាត់វិធានការឈ្លានពានណាមួយ។
លោក Stoltenberg បន្តថា “យើងឃើញការប្រមូលផ្តុំកងទ័ពមិនធម្មតា ហើយយើងដឹងថា រុស្ស៊ីមានឆន្ទៈក្នុងការប្រើប្រាស់ប្រភេទយោធាទាំងនេះ មុនពេលធ្វើសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន”។

ចំណែក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីសប្តាហ៍មុនថា មានទាហានរុស្ស៊ីជិត ១០ម៉ឺននាក់ នៅជិតព្រំដែនអ៊ុយក្រែន។
គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីមួយផ្នែកធំ គឺស្ថិតនៅក្នុងឧបទ្វីប Crimea ដែលរុស្ស៊ីបានកាត់យកពីអ៊ុយក្រែនក្នុងខែមីនាឆ្នាំ២០១៤។ កងទ័ពក៏កំពុងប្រមូលផ្តុំនៅជិតតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ពូទីន ថា រុស្ស៊ី ត្រៀមខ្លួនជាស្រេច ដើម្បីជួយដោះស្រាយវិបត្តិ ជនចំណាកស្រុក បេឡារុស្ស

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?