ព័ត៌មានអន្ដរជាតិ
ផ្ទុះជំងឺឆ្លងដល់មនុស្សមួយទៀតកំពុងវាយលុកនៅ អឺរ៉ុប និង អាស៊ី (មានវីដេអូ)
ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីជាច្រើននៅក្នុងទ្វីបអឺរ៉ុប និងអាស៊ីត្រូវបានរាយការណ៍នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទៅកាន់អង្គការសុខភាពសត្វពិភពលោក (OIE) ដែលជាសញ្ញាបង្ហាញថា មេរោគនេះកំពុងរីករាលដាលយ៉ាងឆាប់រហ័សម្តងទៀត ។

ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី បានធ្វើឲ្យឧស្សាហកម្មបសុបក្សីមានការប្រុងប្រយ័ត្ន បន្ទាប់ពីការផ្ទុះឡើងមុនៗបាននាំឲ្យមានការសម្លាប់សត្វស្លាបរាប់សិបលានក្បាល ។ ការផ្ទុះឡើងនេះជារឿយៗក៏នាំឲ្យមានការរឹតបន្តឹងពាណិជ្ជកម្មផងដែរ ។
ទន្ទឹមនោះ វាក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកវិទ្យាសាស្ត្រផ្នែករោគរាតត្បាតផងដែរ ព្រោះមេរោគអាចចម្លងទៅមនុស្សបាន ។ ប្រទេសចិនបានរាយការណ៍ពីការឆ្លងជំងឺផ្តាសាយបក្សី H5N6 ទៅមនុស្សចំនួន ២១ នាក់ ហើយរហូតមកដល់ពេលនេះករណីឆ្លងគឺច្រើនជាងឆ្នាំ ២០២០ ។

ដោយដកស្រង់របាយការណ៍ពីអាជ្ញាធរកូរ៉េខាងត្បូង OIE បាននិយាយកាលពីថ្ងៃចន្ទ ទី ១ ខែវិច្ឆិកាថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការផ្ទុះឡើងនៅកសិដ្ឋានចិញ្ចឹមសត្វបក្សីប្រហែល ៧៧០,០០០ ក្បាលនៅខេត្ត Chungcheongbuk-do ហើយសត្វទាំងអស់ត្រូវបានសម្លាប់ ។
OIE បាននិយាយថា ចំណែកនៅក្នុងតំបន់អាស៊ីផងដែរ ប្រទេសជប៉ុន បានរកឃើញការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីជាលើកដំបូង សម្រាប់រដូវរងាឆ្នាំ ២០២១ ដោយករណីជំងឺនេះ ត្រូវបានបញ្ជាក់ក្នុងកសិដ្ឋានបសុបក្សីមួយកន្លែង នៅភាគឦសានប្រទេស ខណៈក្រសួងកសិកម្មរបស់ជប៉ុនបញ្ជាក់ថា ការផ្ទុះឡើងនេះគឺជាប្រភេទជំងឺផ្ដាសាយបក្សី H5N8 ។

OIE បាននិយាយថា នៅទ្វីបអឺរ៉ុប ប្រទេសន័រវេសបានរាយការណ៍ពីការផ្ទុះជំងឺផ្តាសាយបក្សី H5N1 នៅក្នុងតំបន់ Rogaland ក្នុងហ្វូងសត្វបក្សីចំនួន ៧,០០០ ក្បាល ។ ការផ្ទុះឡើងជាទូទៅកើតឡើងនៅរដូវស្លឹកឈើជ្រុះ ដែលរីករាលដាលដោយការផ្លាស់ទីលំនៅរបស់សត្វស្លាបព្រៃ ។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលប្រទេសបែលហ្ស៊ិក បានដាក់ប្រទេសលើហានិភ័យកើនឡើងនៃជំងឺផ្តាសាយបក្សី ដោយបញ្ជាឲ្យរក្សាទុកសត្វបក្សីក្នុងផ្ទះ បន្ទាប់ពីជំងឺគ្រុនផ្តាសាយបក្សីប្រភេទផ្សេងគ្នាត្រូវបានរកឃើញនៅក្នុងសត្វពពែព្រៃនៅជិតទីក្រុង Antwerp ។
គួរបញ្ជាក់ថា ជំងឺផ្តាសាយបក្សីមិនអាចឆ្លងតាមរយៈការបរិភោគផលិតផលបសុបក្សីនោះទេ ៕

សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ អឺរ៉ុប រកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មីមួយទៀត លើកនេះអ្នកវិទ្យាសាស្រ្តបារម្ភខ្លាំង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ