Connect with us

ព័ត៌មានអន្ដរជាតិ

ជួប​​គ្នា​ភ្លាម​ លោក​ បៃដិន​ និយាយ​ត្រង់​រឿង​សិទ្ធិ​មនុស្ស ​ខណៈ​ លោក​ ស៊ី​ ថា​ ជួប​មិត្ត​ចាស់​

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​ប្រាប់​មេ​ដឹក​នាំ​ចិន លោក ស៊ី ជីនពីង ​ថា លោក​សង្ឃឹម​មាន​ការ​សន្ទនា​ដោយ​ឥត​លាក់​លៀម​អំពី​សិទ្ធិ​មនុស្ស និង​បញ្ហា​សន្តិសុខ នៅ​ពេល​មេ​ដឹក​នាំទាំង​ពីរ​​បាន​ចាប់​ផ្តើម​កិច្ច​ប្រជុំ​​ដើម្បី​កាត់​បន្ថយភាព​តាន​តឹង​រវាង​មហា​អំណាច​ទាំង​ពីរ។

លោក បៃដិន បាន​ប្រាប់​លោក ស៊ី តាម​រយៈ​វីដេអូ​ខល​ជួប​គ្នា​ថា ៖«ប្រហែល​ជា​ខ្ញុំ​ចាប់​ផ្តើម​ផ្លូវ​ការ​បន្ថែម​ទៀត​ បើ​ទោះ​ជា​លោក និង​ខ្ញុំ​មិន​ធ្លាប់​ជួប​គ្នា​ជា​​ផ្លូវ​ការក៏​ដោយ»។

លោក ចូ បៃដិន និង​លោក ស៊ី ជីនពីង ប្រជុំ​តាម​វីដេអូ​ខល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចូ បៃដិន មាន​ប្រសាសន៍​ថា ៖«ចំពោះ​ខ្ញុំ វា​ហាក់​ដូច​ជា​ថា ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​យើង​ក្នុង​នាម​ជា​មេដឹក​នាំប្រទេស​​ចិន និង​សហរដ្ឋ​អាមេរិក​គឺ​ដើម្បី​ធានា​​នូវ​ការ​ប្រកួត​ប្រជែង​របស់​ពួក​យើង​រវាង​ប្រទេស​ទាំង​ពីរ​​​គឺ​មិន​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​ជម្លោះ បើ​ទោះ​ជា​មាន​ចេតនា ឬ​គ្មាន​ចេតនា​ក៏​ដោយ ​និយាយ​សាមញ្ញ​​គឺ​ប្រកួត​ប្រជែង​ដោយ​ត្រង់»។

លោក ស៊ី បាន​ឲ្យ​ដឹង​​ថា លោក​សប្បាយ​ចិត្ត​ដែល​បាន​ជួប​លោក បៃដិន ដែល​លោក​ហៅ​ថា «មិត្ត​ចាស់» និង​បន្ត​ថា ភាគី​ទាំង​ពីរ​ត្រូវ​តែ​បង្កើន​ការ​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជា​ច្រើន​ដែលកំពុង​កើត​មាន។

លោក ស៊ី មាន​ប្រសាសន៍​ថា ៖«វា​ជា​រឿង​​ល្អ​​ដែល​បាន​ជួប​លោកប្រធានាធិបតី។ នេះ​ជា​លើក​ដំបូង​សម្រាប់​ពួក​យើង​ជួប​ប្រជុំ​គ្នា​តាម​អនឡាញ​។ បើ​ទោះ​ជាមិន​ដូច​ការ​ជួប​មុខ​គ្នា​ផ្ទាល់ តែ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ជួប​មិត្ត​ចាស់»។

លោក​ប្រធានាធិបតី​អាមេរិក​បន្ថែម​ថា មេ​ដឹក​នាំ​ទាំង​ពីរ​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ច្បាស់​ពីទំនាក់​ទំនង​របស់​ពួក​គាត់​ដោយ​មិន​ចូល​ទៅ​ក្នុង​បញ្ហា​ជំលោះ​​​បើក​ចំហទេ​។ លោក​បាន​សន្យា​ថា នឹង​​ដោះ​ស្រាយបញ្ហា​កង្វល់​នានា​សម្រាប់​ក្រុង​វ៉ាស៊ីនតោន ក្នុង​នោះ​មានបញ្ហា​​សិទ្ធិ​មនុស្ស និង​បញ្ហា​ផ្សេង​ៗ​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ដោយ​ក្រសួង​ការ​បរទេស​ចិន​អំពី​ចំណាប់​អារម្មណ៍​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង ដែល​បាន​សង្កត់​ធ្ងន់​ថា ទំនាក់​ទំនង​ចិន-អាមេរិក​​ស្ថិរភាព​គឺ​ទាម​ទារ«ជំរុញការ​អភិវឌ្ឍ​របស់​​ប្រទេស​ទាំង​ពីរ និងការពារ​សន្តិភាព និង​បរិយាកាស​អន្តរជាតិ​ស្ថិរភាព»។​

លោក ស៊ី មាន​ប្រសាសន៍​ថា ៖«ចិន និង​អាមេរិក គួរ​តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក រួម​រស់​ដោយ​សន្តិភាព និង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ឈ្នះ​-ឈ្នះ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៧ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៣ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៥៣ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៦០ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

Sokha Hotels

ព័ត៌មានពេញនិយម