Connect with us

ព័ត៌មានអន្ដរជាតិ

សត្វខ្យាដំរី អេហ្ស៊ីប ចេញវាយលុក សម្លាប់មនុស្ស (មានវីដេអូ)

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងខុសធម្មតា និងទឹកជំនន់នៅភាគខាងត្បូងប្រទេសអេហ្ស៊ីប បានបំផ្លាញជម្រកសត្វខ្យាដំរី ដែលជាហេតុបណ្តាលឲ្យសត្វនេះ ចេញទៅទិចសម្លាប់មនុស្ស៣នាក់ ខណៈជាង៥០០នាក់ទៀតត្រូវព្យាបាលក្នុងមន្ទីរពេទ្យ។

ព្យុះភ្លៀងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលចាប់ផ្តើមតាំងពីថ្ងៃសុក្រមក នៅទីក្រុង Aswan ភាគខាងត្បូងប្រទេសអេហ្ស៊ីប បាននាំឲ្យពពួកសត្វមានពិសប្រភេទនេះ ផ្អើលចេញមកត្រៀបត្រាតាមដងផ្លូវ។

Scorpions fled into people's homes amid the severe weather in Aswan, Egypt
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅ សត្វខ្យាដំរី បានលាក់ខ្លួននៅក្នុងស្នាមប្រេះឬក្រហែង និងក្រោមថ្មនៅពេលថ្ងៃ ហើយចេញនៅពេលយប់ ដើម្បីស៊ីសត្វល្អិត។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ថាតើសត្វខ្យាដំរីប្រភេទណា ដែលទិចបណ្តាលឲ្យមនុស្សស្លាប់នោះទេ ប៉ុន្តែប្រទេសអេហ្ស៊ីប គឺជាជម្រករបស់ពពួកសត្វនេះជាច្រើនប្រភេទ រួមទាំងខ្យាដំរីកន្ទុយខ្លាញ់អារ៉ាប់ ឬ Androctonus Crassicauda ផងដែរ។

Found in the Middle East and North Africa, Androctonus crassicauda, the Arabian fat-tailed scorpion, is responsible for several deaths a year

ពិសរបស់ខ្យាដំរី Crassicauda មានផ្ទុកសារធាតុ Neurotoxin ដែលបណ្តាលឲ្យមានការឈឺចាប់ខ្លាំង ឡើងក្រហម និងហើមភ្លាមៗនៅកន្លែងទិច។ អ្នកដែលត្រូវខ្យាដំរីប្រភេទនេះទិច អាចអស់កម្លាំងល្ហិតល្ហៃ មើលមិនច្បាស់ ហើយអាចបណ្តាលឲ្យមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ និងបេះដូងដំណើរការខុសប្រក្រតីទៀតផង។

បើគ្មានការថែទាំត្រឹមត្រូវ និងថ្នាំបន្សាបពិសទេ មនុស្សពេញវ័យអាចស្លាប់ ក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះបន្ទាប់ពីត្រូវវាទិច៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ឧកញ៉ា ទៀ វិចិត្រ ពន្លែងសត្វក្រាស លើក ទី ១២៥ ចូលក្នុងសមុទ្រ វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម