Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកទេសចរ កម្ពុជា ចង់ទៅលេង វៀតណាម ត្រូវរង់ចាំរហូតដល់ ឆ្នាំក្រោយ

បានផុស

នៅ

ខណៈប្រទេសនៅអាស៊ីអាគ្នេយ៍បើកដំណើរការឡើងវិញជាហូរហែនូវវិស័យទេសចរណ៍របស់ខ្លួន ចំពេលមានការរាតត្បាត វៀតណាមក៏កំពុងទទួលបានភ្ញៀវទេសចរបរទេសជាលើកដំបូងក្នុងខែវិច្ឆិកានេះ ចាប់តាំងពីនិទាឃរដូវឆ្នាំ ២០២០ មក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Nguoi Lao Dong និយាយថា ជើងហោះហើរ ២ ដែលដឹកភ្ញៀវបរទេសមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានមកដល់ខេត្ត Khanh Hoa នៅឆ្នេរសមុទ្រភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ។ ចំណែកអ្នកធ្វើដំណើរប្រហែល ៤៣០ នាក់មកពីសហរដ្ឋអាមេរិកគ្រោងនឹងមកដល់ទីក្រុង Hoi An ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងខេត្ត Quang Nam ក្នុងសប្តាហ៍តែមួយ ដោយយន្តហោះឯកជន ។

កាសែតបន្តទៀតថា ចំណែកកោះ Phu Quoc ដ៏ល្បីល្បាញនៅឈូងសមុទ្រថៃ និងមានចម្ងាយ ១០ គីឡូម៉ែត្រពីឆ្នេរកម្ពុជា ក៏រំពឹងថានឹងមានភ្ញៀវទេសចរអន្តរជាតិប្រហែល ២៥០ នាក់នៅចុងសប្តាហ៍នេះ ។

ទន្ទឹមនោះ ក្រសួងដឹកជញ្ជូនក៏បានផ្តល់អនុសាសន៍យុទ្ធសាស្ត្រ ៣ ដំណាក់កាលដើម្បីស្តារជើងហោះហើរបរទេសធម្មតានៅឆ្នាំក្រោយ ហើយដំណាក់កាលដំបូងនឹងចាប់ផ្តើមនៅត្រីមាសទី ១ ឆ្នាំ ២០២២ ដោយមានជើងហោះហើរមកពីប្រទេសបារាំង អាល្លឺម៉ង់ រុស្ស៊ី ចក្រភពអង់គ្លេស អូស្ត្រាលី ចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សិង្ហបុរី ម៉ាឡេស៊ី ឡាវ និងកម្ពុជា ។

ទោះជាយ៉ាងណាក៏ដោយ សេចក្តីជូនដំណឹងនៅលើគេហទំព័ររបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរបរទេសត្រូវចាក់វ៉ាក់សាំងឲ្យបានពេញលេញ (២ ដូស) យ៉ាងហោចណាស់ ១៤ ថ្ងៃមុនពេលធ្វើដំណើរ ឬបានជាសះស្បើយពីជំងឺកូវីដ ១៩ មិនលើសពី ៦ ខែមុនពេលចេញដំណើរ ។

ស្របពេលជាមួយគ្នានេះ អ្នកទេសចរត្រូវតែបានធ្វើតេស្តអវិជ្ជមានកូវីដក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីការចេញដំណើរ ហើយត្រូវបានអនុញ្ញាតឲ្យទៅទស្សនាគោលដៅ និងកន្លែងសេវាកម្មដែលមានការអនុញ្ញាតនៃដំណើរទេសចរណ៍ដែលបានរៀបចំប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ វៀតណាម​ បង្កើត​ទីភ្នាក់ងារ​សន្តិសុខ​អាកាសចរណ៍ទប់ស្កាត់ អំពើ​ភេរវកម្មលើយន្តហោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤៧ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម