ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍នៅព្រំដែន ប៉ូឡូញ-បេឡារុស កាន់តែតានតឹង (មានវីដេអូ)
កងកម្លាំងប៉ូឡូញ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក បាញ់ទៅលើជនចំណាកស្រុកដែលព្យាយាមឆ្លងចូលក្នុងប្រទេស មកពីខាង បេឡារុស។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ជនចំណាកស្រុករាប់ពាន់នាក់ ដែលភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា បានប្រមូលផ្តុំគ្នានៅព្រំដែនបេឡារុស ក្នុងការប៉ុនប៉ងឆ្ពោះទៅកាន់សហភាពអឺរ៉ុប។

ស្របពេលជាមួយគ្នានោះដែរ ប្រទេសបេឡារុស ត្រូវគេចោទប្រកាន់ថា បានជំរុញជនចំណាកស្រុកឲ្យទៅព្រំដែន ដើម្បីព្យាយាមធ្វើឲ្យសហភាពអឺរ៉ុប អស្ថិរភាព។
ទីភ្នាក់ងារព្រំដែនប៉ូឡូញបាននិយាយថា មានការប៉ុនប៉ងជាង ៥,០០០ ដង ដោយជនចំណាកស្រុកដើម្បីឆ្លងព្រំដែនពីបេឡារុស ចូលទៅ ប៉ូឡូញ ក្នុងខែនេះ បើធៀបនឹងត្រឹមតែ ៨៨ ដងប៉ុណ្ណោះកាលពីឆ្នាំមុន។

ជនចំណាកស្រុក រួមទាំងកុមារផងដែរ បានរស់នៅក្នុងជំរំបណ្ដោះអាសន្ន ក្នុងស្ថានភាពដ៏ត្រជាក់នៅប្រទេសបេឡារុស។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មនុស្សរាប់ពាន់នាក់ក៏បានប្រមូលផ្តុំគ្នានៅច្រកព្រំដែន Kuznica ភាគខាងត្បូងតំបន់ Grodno ភាគពាយព្យប្រទេសផងដែរ។
កាលពីថ្ងៃចន្ទ ជនចំណាកស្រុកជាច្រើននាក់ បានសម្រុកចូលតាមរបង ហើយប្រមូលផ្តុំគ្នានៅច្រកព្រំដែនមួយ ខាងព្រំដែនបេឡារុស។ យ៉ាងណាក្តី ពួកគេត្រូវបានរារាំងដោយទាហានប៉ូឡូញ ហើយការប្រឈមមុខដាក់គ្នាដ៏តានតឹងបានកើតឡើង។

នៅព្រឹកថ្ងៃអង្គារ ក្រសួងការពារជាតិប៉ូឡូញនិយាយថា កងកម្លាំងរបស់ខ្លួនបានឆ្លើយតបទៅនឹងជនចំណាកស្រុកដែលវាយប្រហារលើរបងព្រំដែននៅតំបន់ Kuznica។
មន្ត្រីប៉ូឡូញម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារតែវត្ថុដែលគប់ឆ្លងព្រំដែន ហើយកំពុងសម្រាកនៅមន្ទីរពេទ្យ ជាមួយរបួសបាក់ឆ្អឹងលលាដ៍ក្បាល៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ណាតូ ព្រមានអំពីការបង្កើនកងទ័ពរុស្ស៊ី នៅជាប់ព្រំដែន អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ