ព័ត៌មានអន្ដរជាតិ
សិង្ហបុរី មិនអនុញ្ញាតឲ្យប្រើប្រាស់ ឱសថចិន Lianhua Qingwen ព្យាបាលកូវីដទេ
អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលសិង្ហបុរី (HSA) បាននិយាយនៅថ្ងៃពុធទី១៧ខែវិច្ឆិកាថា ឱសថចិន Lianhua Qingwen មិនត្រូវបានអនុញ្ញាតសម្រាប់ការព្យាបាលរោគសញ្ញាជំងឺកូវីដ១៩ទេ។

នៅក្នុងការប្រឹក្សា, HSA និយាយថា ខ្លួនដឹងពីការអះអាងដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គម និងក្នុងគ្រុបឆាត Telegram ដែលថា ឱសថ Lianhua Qingwen អាចប្រើដើម្បីការពារ ឬព្យាបាលជំងឺកូវីដ១៩បាន។
អាជ្ញាធរនិយាយថា “ផលិតផល Lianhua Qingwen មួយចំនួន ត្រូវបានចុះបញ្ជីជាឱសថកម្មសិទ្ធិរបស់ចិនក្នុងប្រទេសសិង្ហបុរី សម្រាប់ការធ្វើឲ្យធូរស្រាលនៃរោគសញ្ញាជំងឺផ្តាសាយ។ HSA បានយល់ព្រមលើឱសថប្រភេទនេះ ដោយផ្អែកលើការប្រើប្រាស់ឯកសារនៃគ្រឿងផ្សំដែលមាននៅក្នុងផលិតផល”។

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនមានភស្តុតាងវិទ្យាសាស្រ្តណាមួយពីការសាកល្បងព្យាបាល បង្ហាញថា ឱសថបុរាណទាំងអស់ រួមទាំងផលិតផល Lianhua Qingwen ផងដែរ អាចត្រូវបានប្រើប្រាស់ដើម្បីការពារ ឬព្យាបាលជំងឺកូវីដ១៩នោះទេ។
HSA និយាយថា ឱសថបុរាណទាំងអស់សម្រាប់ជំងឺផ្តាសាយ គួរតែប្រើដើម្បីព្យាបាលរោគសញ្ញាដូចជាឈឺក្បាល ហៀរសំបោរ ឬតឹងច្រមុះ ឈឺបំពង់ក និងក្អកប៉ុណ្ណោះ។

HSA បានបន្ថែមថា “យើងសូមណែនាំច្បាស់ៗដល់សាធារណជនទាំងអស់ កុំឲ្យលង់ខ្លួនទៅក្នុងការអះអាងដែលមិនមានភស្តុតាង ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានដែលថា ឱសថបុរាណអាចត្រូវបានគេប្រើប្រាស់ដើម្បីការពារ ឬព្យាបាលជំងឺកូវីដ១៩ឲ្យសោះ”។
គួរបញ្ជាក់ថា មុនពេលផលិតផលទាំងឡាយដែលអះអាងថាព្យាបាលជំងឺកូវីដ១៩ អាចត្រូវបានផ្គត់ផ្គង់ក្នុងប្រទេសសិង្ហបុរី ផលិតផលទាំងនោះត្រូវតែដាក់ពាក្យទៅ HSA ជាមុនសិន សម្រាប់ការវាយតម្លៃ និងការចុះឈ្មោះជាភស្តុតាងផ្នែកវិទ្យាសាស្ត្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វៀតណាម រឹបអូសថ្នាំ Lianhua Qingwen រត់ពន្ធខុសច្បាប់មកពីប្រទេស ចិន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍