ព័ត៌មានអន្ដរជាតិ
អត្រាគាំទ្រលោក Biden ធ្លាក់ចុះដល់កម្រិតទាបបំផុត
អត្រាពេញចិត្តចំពោះលោក Joe Biden បានធ្លាក់ដល់កម្រិតទាបបំផុត ខណៈមានជនជាតិអាមេរិកត្រឹមតែជាង៤នាក់ប៉ុណ្ណោះ ក្នុងចំណោម១០នាក់ដែលនិយាយថា ពួកគេមានអារម្មណ៍ថា លោកប្រធានាធិបតីកំពុងធ្វើការងារបានល្អនៅក្នុងការស្ទង់មតិថ្មីមួយ។

ការស្ទង់មតិរបស់ ABC News និង Washington Post បង្ហាញថា លោក Biden ទទួលបានមិនពេញចិត្តចំនួន៥៣% និងពេញចិត្ត៤១% ពោលគឺធ្លាក់ចុះ ១១ពិន្ទុពីការស្ទង់មតិដូចគ្នា កាលពីខែមេសា។
ការធ្លាក់ចុះយ៉ាងឆាប់រហ័សនេះ កើតឡើងចំពេលមានការបរាជ័យជាបន្តបន្ទាប់ដែលភាគច្រើនទាក់ទងនឹងសេដ្ឋកិច្ច រួមទាំងអត្រាអតិផរណាខ្ពស់រយៈពេល៣១ឆ្នាំ ចំនួនអ្នកអត់ការងារធ្វើនៅតែខ្ពស់ និងវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ទាន់ពេលសម្រាប់រដូវកាលវិស្សមកាលផងដែរ។
ចាប់តាំងពីខែតុលាឆ្នាំ២០២០មក ប្រាក់ឈ្នួលបានកើនឡើង៤,៩% ប៉ុន្តែអតិផរណាបានកើនឡើង៦,២%។

ក្នុងចំណោមមនុស្សពេញវ័យចំនួន១,០០១នាក់ ដែលត្រូវបានស្ទង់មតិចន្លោះថ្ងៃទី៧ដល់១០ខែវិច្ឆិកា មនុស្ស៧នាក់ក្នុងចំណោម១០នាក់បាននិយាយថា សេដ្ឋកិច្ចកំពុងស្ថិតក្នុងស្ថានភាពមិនល្អ។ អត្រានេះកើនឡើងពី៥៨ភាគរយដែលបាននិយាយដូចគ្នា នៅក្នុងការស្ទង់មតិកាលពីនិទាឃរដូវ។
ខណៈពេលដែល៤៨%នៃអ្នកឆ្លើយសំណួរនិយាយថាពួកគេបានស្តីបន្ទោសលោក Biden ដោយផ្ទាល់ចំពោះអតិផរណា, លោក Biden ទទួលបានការមិនពេញចិត្ត៥៥ភាគរយ ហើយមានការពេញចិត្តត្រឹមតែ៣៩%ប៉ុណ្ណោះ សម្រាប់ការដោះស្រាយសេដ្ឋកិច្ចរបស់គាត់។
/cdn.vox-cdn.com/uploads/chorus_image/image/66121714/1193798833.jpg.0.jpg)
ម្យ៉ាងវិញទៀត ប្រសិនបើការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រូវបានធ្វើឡើងនៅថ្ងៃនេះនោះ ការស្ទង់មតិបានរកឃើញថា ៥១ភាគរយនៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះ នឹងគាំទ្របេក្ខជនមកពីគណបក្សសាធារណរដ្ឋនៅក្នុងមណ្ឌលរបស់ពួកគេ ខណៈមានតែ៤១ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេនឹងគាំទ្រគណបក្សប្រជាធិបតេយ្យ។
តួលេខនេះគឺជាការនាំមុខដ៏ធំបំផុតសម្រាប់គណបក្សសាធារណរដ្ឋ ក្នុងរយៈពេល៤០ឆ្នាំ ចាប់តាំងពីការស្ទង់មតិរបស់ ABC និង Washington Post បានចាប់ផ្តើមសួរសំណួរនេះក្នុងខែវិច្ឆិកា ឆ្នាំ១៩៨១។
ហើយវាក៏ជាលើកទីប្រាំបួនប៉ុណ្ណោះនៅក្នុងការស្ទង់មតិចំនួន១១០ដង ដែលគណបក្សសាធារណរដ្ឋមានប្រៀបជាងគណបក្សប្រជាធិបតេយ្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រោយជួបលោកស៊ី ពេលនេះលោក បៃដិន និយាយថា បញ្ហាឯករាជ្យតៃវ៉ាន់ ទុកឲ្យតៃវ៉ាន់ ដោះស្រាយដោយខ្លួនឯង

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?