ព័ត៌មានអន្ដរជាតិ
ចិន កំពុងសាងសង់នាវាផ្ទុកយន្តហោះចម្បាំងយ៉ាងសម្ងាត់ ឯសមត្ថភាពអាចបាញ់ពន្លិច និងសម្លាប់នាវិក អាមេរិក
ដោយដកស្រង់ចេញពីលោក Sam Armstrong អ្នកវិភាគនៃវិទ្យាស្ថានគោលនយោបាយ Henry Jackson Society, កាសែត The Sun បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសចិនកំពុងសាងសង់ដោយសម្ងាត់នូវនាវាយោធាដែលមានសមត្ថភាពផ្ទុកយន្តហោះចម្បាំង ។

យោងទៅលើរបាយការណ៍ថ្មីៗនេះអំពីប្រទេសចិនដែលកំពុងសាងសង់នាវាផ្ទុកយន្តហោះវាយប្រហារកាំជ្រួចមីស៊ីលនោះ លោក Armstrong បានចង្អុលបង្ហាញថា “ប្រសិនបើប្រទេសចិនកំពុងសាងសង់នាវាផ្ទុកយន្តហោះ ទំហំប៉ុននាវារបស់សហរដ្ឋអាមេរិកនោះ មានន័យថា ប្រទេសចិនកំពុងអភិវឌ្ឍសមត្ថភាពបញ្ជូនយន្តហោះចម្បាំងល្បឿនលឿនរបស់ខ្លួននៅជុំវិញពិភពលោក ជាមួយនឹងចេតនាតែមួយគត់ក្នុងការពន្លិច និងសម្លាប់ក្រុមនាវិករបស់នាវាអាមេរិក” ។

ចំណែកអ្នកវិភាគផ្សេងទៀតបញ្ជាក់ថា អាមេរិកអាចនឹងបាត់បង់ផលប្រយោជន៍ខាងកងទ័ពជើងទឹករបស់ខ្លួនក្នុងពេលឆាប់ៗនេះ ក្រោយចិនកំពុងបង្ហាញពីទំនើបភាវូបនីយកម្មកងទ័ពជើងទឹក រួមមានកម្មវិធីជាច្រើនសម្រាប់ការផលិតនាវា យន្តហោះ និងសព្វាវុធថ្មីៗជាដើម ។
ទន្ទឹមនោះ ទំហំ និងសមាសភាពពិតប្រាកដនៃកម្លាំងទ័ពជើងទឹករបស់ចិន មិនត្រូវបានបង្ហាញដោយទីក្រុងប៉េកាំងទេ ។ ប៉ុន្តែមកទល់នឹងពេលនេះ គេជឿថា ប្រទេសចិនមាននាវាចម្បាំងចំនួន ៣៥៥ គ្រឿង រួមទាំងនាវាខ្នាតយក្ស នាវាមុជទឹក នាវាផ្ទុកយន្តហោះ នាវាដោះមីនសមុទ្រ ខណៈយោងតាមកាសែត The Washington Times ប្រទេសចិនគ្រោងនឹងទិញនាវាចម្បាំងសរុបចំនួន ៤៦០ នៅចុងទសវត្សរ៍នេះ ។

ក្រៅពីនោះ ចិនបានណែនាំសមាសភាពកងនាវាចរថ្មីនៃនាវាមុជទឹកនុយក្លេអ៊ែរបស់ខ្លួន ប្រភេទ 094 (SSBN) ។ នាវាចម្បាំងនេះមានសមត្ថភាពបាញ់មីស៊ីលផ្លោងក្នុងរយៈចម្ងាយ ៧,២០០ គីឡូម៉ែត្រ ពោលវាអាចទៅដល់កោះហាវ៉ៃ និងអាឡាស្ការបស់សហរដ្ឋអាមេរិក ក៏ដូចជាឆ្នេរខាងលិចរបស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កិច្ចប្រជុំ ចិន និង អាមេរិក ទទួលបានផ្កែផ្កាមួយទៀតពាក់ព័ន្ធនឹង អ្នកសារព័ត៌មាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ