ព័ត៌មានអន្ដរជាតិ
ទ័ពជើងទឹកអង់គ្លេសបំផ្ទុះគ្រាប់មីនសម័យសង្គ្រាមលោកលើកទី ២ (មានវីដេអូ)
ក្រុមកម្ចាត់គ្រាប់បែករបស់កងទ័ពជើងទឹកអង់គ្លេសបានប្រញាប់ប្រញាល់ចូលទៅក្នុងសមុទ្រនៅភាគខាងលិចប្រទេសស្កុតលែន បន្ទាប់ពីនាវិកទូកនេសាទបានរាយការណ៍ពីការរកឃើញគ្រាប់មីនក្នុងសមុទ្រនាសម័យណាហ្ស៊ី ។
គ្រាប់មីននេះត្រូវបានបង្កប់ដោយនាវាមុជទឹករបស់អាល្លឺម៉ង់នៅលើកោះ Ailsa Craig ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី ២ ហើយនៅតែជាការគំរាមកំហែងដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ថ្ងៃនេះ មុនពេលដែលអ្នកជំនាញខាងកម្ចាត់គ្រាប់មីនរបស់កងទ័ពជើងទឹកអង់គ្លេសបានរកឃើញ ។

នាវិក ៧ នាក់នៅលើទូកនេសាទត្រូវបានជម្លៀសចេញដោយក្រុមឆ្មាំសមុទ្រក្នុងតំបន់ ហើយនាវានោះត្រូវបានគេនាំទៅឆ្នេរសមុទ្រ Ettrick នៅលើកោះ Isle of Bute ជាកន្លែងដែលវាត្រូវបានត្រួតពិនិត្យដោយអ្នកមុជទឹក ។
មេបញ្ជាការរងទ័ពជើងទឹកលោក Mark Shaw បាននិយាយថា “ដោយគិតថាវាស្ថិតនៅក្នុងទឹកអស់រយៈពេលប្រហែល ៨០ ឆ្នាំមកហើយ ស្ថានភាពគ្រាប់មីនពិតជាគួរឲ្យកត់សម្គាល់ ។ គ្រាប់មីនដែលផ្ទុកដោយគ្រឿងផ្ទុះប្រហែល ៣៥០ គីឡូក្រាមត្រូវបានគេរកឃើញថាស្ថិតក្នុងស្ថានភាពល្អប្រសើរបំផុតជាមួយនឹងជម្រើសតែមួយគត់ក្នុងការបំផ្ទុះវាដោយសុវត្ថិភាព នៅឯសមុទ្រ” ។
ក្រុមអ្នកមុជទឹកបានទម្លាក់គ្រាប់មីនទៅបាតសមុទ្រ Ettrick មុនពេលបំផ្ទុះឧបករណ៍នេះ ហើយបណ្ដាលឲ្យបាចសាចភក់ និងទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅក្នុងអាកាស ៕
សូមទស្សនាវីដេអូ!
Boom! ? Bomb disposal exports from @HMNBClyde dealt with a German wartime mine by blowing it into a million pieces.
— Royal Navy (@RoyalNavy) December 2, 2020
Still containing 350kg explosive, the device was hauled in by a trawler off Ailsa Craig and blown up by Northern Diving Group off Bute.https://t.co/fe5iGaNZSj pic.twitter.com/xdq4z9J2OR
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ