Connect with us

ព័ត៌មានអន្ដរជាតិ

ដើម្បី​ស្តារ​ប្រជាប្រិយភាព​ឡើងវិញ ម៉ូន ជេអ៊ីន ដករដ្ឋមន្ត្រីសំខាន់ៗជាច្រើនចេញជួរ​រដ្ឋាភិបាល

បានផុស

នៅ

ប្រធានាធិបតី​ ម៉ូន ជេអ៊ីន នៅ​ថ្ងៃ​សុក្រ​នេះ បាន​សម្រេច​រុះ​រើ​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន ក្រោយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល កំពុង​ធ្លាក់​ចុះ​ប្រសិទ្ធភាព​ការងារ និង​ការគាំទ្រ​ដល់​កម្រិត​ទាប​បំផុត ដោយសារ​កត្តា​សំខាន់ៗ​មួយ​ចំនួនរាប់​បញ្ចូល​ទាំង​កំណើត​ឆ្លង​រាតត្បាត​កូវីដ ១៩ ក៏​ដូច​ជា​រឿងអាស្រូវ​ពាក់ព័ន្ធ​ជាមួយ​ក្រសួង​យុត្តិធម និងរដ្ឋអាជ្ញាកំពូលមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ូន បានតែងតាំង​រដ្ឋមន្ត្រី​ថ្មី​ជាច្រើនរូប រាប់​បញ្ចូល​ទាំង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្រសួង​សុខាភិបាល ក្រសួង​ដែនដី និង​លំនៅឋាន ក៏ដូច​ជា​ក្រសួង​យែនឌ័រ​ជាដើម ដើម្បី​ជួយ​សង្គ្រោះ​រដ្ឋាភិបាល​របស់​ខ្លួន អាច​បន្ត​កាន់​កាប់​អំណាច​ ២ឆ្នាំទៅ​មុខទៀត។

ការកំណត់ត្រឹមមួយអាណត្តិ និង​ការ​កាន់កាប់សំឡេង​ភាគតិចក្នុង​សភា​ជាតិ គឺមិនប៉ះពាល់​ដល់​តំណែង​ប្រធានាធិបតី​របស់​លោក ម៉ូន នោះ​ឡើយ ប៉ុន្តែការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព និង​ប្រសិទ្ធភាពការងារ ពិសេស​ដោយ​សារការរាតត្បាតកូវីដ ១៩ កាន់​តែខ្លាំង និង​ករណី​បែកបាក់​សាមគ្គី​ក្នុង​ជួរ​រដ្ឋាភិបាល គឺ​អាច​ធ្វើ​ឲ្យ​លោក​ពិបាក​បំពេញ​តួនាទី​ជាប្រធានាធិបតី​ដល់​ចប់អាណត្តិណាស់។

អ្វី​សំខាន់​បំផុត​ដែល លោក ម៉ូន ជេអ៊ីន ត្រូវ​ធ្វើ​ពេលនេះ គឺ​ធ្វើ​កំណែទម្រង់ការិល័យ0រដ្ឋអាជ្ញាជាតិ និង​បង្ហាញ​មហិច្ឆិតាគាំទ្រ​កិច្ច​ព្រមព្រៀង​បៃ​តង ដើម្បី​ខឆ្ពោះ​ទៅ​រក​ប្រទេស​គ្មានជាតិកាបោននៅ​ឆ្នាំ២០៥០។

លើ​កាសែត​ក្នុង​ស្រុក​កូរ៉េខាងជើងជាង ៦០០ស្ថាប័ននៅ​ថ្ងៃសុក្រនេះ សុទ្ធ​តែ​រាយការណ៍​ពី​ករណី​ទម្លាប់​មន្ត្រីធំក្នុង​ជួរ​រដ្ឋាភិបាល ខណៈ​រដ្ឋមន្ត្រីសុខាភិបាល​ដែល​ទើប​ត្រូវ​គេទម្លាក់​ចេញ​ពីតំណែង ក៏ប្រឈមមុខការ​សួរ​ដេញ​ដោលជាច្រើន រាប់បញ្ចូលទាំង​ការ​យឺតយ៉ាវក្នុង​ការព្យាបាល និង​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ ជាដើម។

ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ថ្មី​របស់លោក ម៉ូន ជេអ៊ីន គឺលោក Choo Mi-ae បាន​ព្យួរការងារអគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូង លោក Yoon Seok-youl ដោយ​ចោទពីបទ​ពុករលួល ខណៈ​លោក Yoon Seok-youl បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ។

អ្វី​នៅ​ពី​ក្រោយការ​ព្យួរការងារលោក Yoon Seok-youl គឺ​ស្ថិត​ក្នុង​ភាព​ស្រពិច​ស្រពិល​នៅ​ឡើយ ប៉ុន្តែ​បើ​ទោះ​ជាង​លោក Yoon មិន​ធ្លាប់​បង្ហាញ​អ្វី​ជាដុំ​កំភួន​នៅលើឆាក​នយោបាយ​កូរ៉េខាងត្បូងក៏ពិត​មែន ប៉ុន្តែ​ការស្ទង់មតិសម្រាប់បេក្ខភាពប្រធានាធិបតីឆ្នាំ ២០២២ លោក Yoon កំពុងទទួល​ការ​គាំទ្រខ្លាំង។   

ក្រុមអ្នក​វិភាគស្ថានភាព​នយោបាយ​កូរ៉េខាងត្បូង បាននិយាយថា ពេលនេះជាពេលពិបាកបំផុតសម្រាប់លោក ម៉ូន ជេអ៊ីន ក្នុង​ការកៀងគរប្រជាប្រិយភាព​របស់ខ្លួនឡើង​វិញ បើ​សិនជាលោកមិន​ធ្វើ​កំណែទម្រង់គោលនយោបាយ​របស់ខ្លួនឲ្យបាន​ល្អទេនោះ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម