ព័ត៌មានអន្ដរជាតិ
ប្រជាជន អាមេរិក ស្លាប់កើនលើស ១០ ម៉ឺននាក់ តែលើកនេះ មិនមែនដោយសាររោគរាតត្បាត
យោងតាមទិន្នន័យរបស់សហព័ន្ធបានបញ្ជាក់ថា ប្រជាជនអាមេរិកកាន់តែច្រើនឡើងៗ ស្លាប់ដោយសារការប្រើប្រាស់ថ្នាំលើសកម្រិត ក្នុងរយៈពេល ១២ ខែ ដោយសារជំងឺរាតត្បាតកូវីដ បានរំខានដល់ការថែទាំវេជ្ជសាស្រ្ត និងបង្កើនបញ្ហាសុខភាពផ្លូវចិត្តមនុស្សកាន់តែច្រើន។

កំណត់ត្រានៃការស្លាប់ដោយប្រើថ្នាំជ្រុលជាង ១០០,០០០ នៅចន្លោះខែមេសា ឆ្នាំ ២០២០ ដល់ខែមេសា ឆ្នាំ ២០២១ ដែលប្រធានាធិបតីអាមេរិក Joe Biden បានហៅថាជា “ព្រឹត្តិការណ៍សោកនាដកម្ម” តំណាងឲ្យការកើនឡើង ២៨.៥ ភាគរយពី ១២ ខែមុន នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក។
រដ្ឋបាល Biden បាននិយាយថា ខ្លួននឹងជំរុញឲ្យរដ្ឋនានា បង្កើតច្បាប់ដែលធ្វើឲ្យវាកាន់តែងាយស្រួល សម្រាប់មនុស្សក្នុងការទទួលបានថ្នាំ naloxone ដែលជាថ្នាំដែលអាចផ្លាស់ប្ដូរការប្រើថ្នាំអាភៀនលើសកម្រិត។
លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះបីជាប្រទេសនេះប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដោយ “យើងមិនអាចមើលរំលងរោគរាតត្បាត នៃការបាត់បង់ ពីការស្លាប់ដោយប្រើថ្នាំជ្រុលទេ”។
ទោះយ៉ាងណា ទិន្នន័យក្នុងខែកក្កដា បានបង្ហាញថា ការប្រើប្រាស់ថ្នាំលើសកម្រិតកាលពីឆ្នាំមុន បានកើនឡើង ៣០ ភាគរយ ដោយសារការបិទខ្ទប់នៃជំងឺរាតត្បាត ធ្វើឲ្យការព្យាបាលពិបាក ហើយឈ្មួញបានចាក់ថ្នាំបន្ថែមទៀតដូចជា fentanyl ឬ copycat នៃថ្នាំព្យាបាលការញៀនអាភៀន ដ៏មានឥទ្ធិពល។

គួរបញ្ជាក់ថា រដ្ឋរបស់អាមេរិកដែលមានភាគរយខ្ពស់បំផុតនៃការស្លាប់ ដោយប្រើថ្នាំជ្រុលគឺរដ្ឋ Vermont ៧០ ភាគរយ រដ្ឋ West Virginia (៦២.២ ភាគរយ) និងរដ្ឋ Kentucky (៥៤.៥ ភាគរយ) ។ ចំណែកកាលីហ្វ័រញ៉ា ដែលជារដ្ឋដែលមានប្រជាជនច្រើនជាងគេ បានឃើញការប្រើថ្នាំជ្រុលរបស់ខ្លួនកើនឡើងជិត ៤៧.៨ ភាគរយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍