ព័ត៌មានអន្ដរជាតិ
ពេលនេះលោកស្រី Kamara Harris ជាស្រ្តីដំបូងកាន់កាប់តំណែងប្រធានាធិបតីអាមេរិក
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងក្លាយជាស្ត្រីទីមួយ ដែលត្រូវកាន់កាប់តំណែងប្រធានាធិបតីអាមេរិក ក្នុងរយៈពេលខ្លី ខណៈលោក Joe Biden ឆ្លងកាត់ការត្រួតពិនិត្យសុខភាពជាប្រចាំរបស់លោក។

ប្រធានាធិបតី Biden នឹងផ្ទេរអំណាចទៅឲ្យលោកស្រី Harris សម្រាប់រយៈពេល ដែលលោកត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការប្រើថ្នាំសន្លប់ ដើម្បីឆ្លុះមើលពោះវៀនធំ ហើយនឹងមកដល់នៅមុនថ្ងៃខួបកំណើតគម្រប់ ៧៩ ឆ្នាំរបស់លោក។
លោកស្រី Harris នឹងគ្រប់គ្រងជាបណ្តោះអាសន្ន នូវអាវុធនុយក្លេអ៊ែរ និងយោធារបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អនុប្រធាន នឹងធ្វើការពីការិយាល័យរបស់នាងនៅ West Wing ក្នុងអំឡុងពេលនេះ” ។
គួរបញ្ជាក់ថា លោកស្រី Harris អាយុ ៥៧ ឆ្នាំ គឺជាស្ត្រីទីមួយ និងជាជនជាតិអាមេរិកស្បែកខ្មៅ និងអាស៊ីខាងត្បូងដំបូងគេ ដែលត្រូវបានជ្រើសរើសជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក។

លោកស្រី Psaki បានបន្ថែមថា ការផ្ទេរអំណាចបណ្តោះអាសន្នក្នុងកាលៈទេសៈបែបនេះ មិនមែនជារឿងដែលមិនធ្លាប់មានពីមុនមកនោះទេ ហើយថាវាជាផ្នែកមួយនៃដំណើរការដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍របស់ លោកស្រី Jen Psaki បាននិយាយថា “ដូចករណីដែលប្រធានាធិបតី George W Bush មាននីតិវិធីដូចគ្នាក្នុងឆ្នាំ ២០០២ និង ២០០៧” ។

លោក Biden ដែលជាប្រធានាធិបតីចាស់បំផុតរបស់សហរដ្ឋអាមេរិកចូលកាន់តំណែង បានពិនិត្យសុខភាពពេញលេញចុងក្រោយក្នុងខែធ្នូ ឆ្នាំ ២០១៩។ នៅពេលនោះ វេជ្ជបណ្ឌិតប្រចាំខ្លួនប្រធានាធិបតីរូបនេះ បានចេញផ្សាយរបាយការណ៍វេជ្ជសាស្ត្រដែលពណ៌នាថា “លោកមានសុខភាពល្អ រឹងមាំ” និង “សមដើម្បីអនុវត្តភារកិច្ចរបស់ប្រធានាធិបតី ដោយជោគជ័យ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រជាជន អាមេរិក ស្លាប់កើនលើស ១០ ម៉ឺននាក់ តែលើកនេះ មិនមែនដោយសាររោគរាតត្បាត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង