Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ះទង្គិចគ្នាមួយប្រ៉ាវនៅ ហូឡង់ ក្រោយអ្នកតវ៉ាប្រឆាំងច្បាប់កូវីដថ្មី ប្រែទៅជាអំពើហិង្សា (មានវីដេអូ)

បានផុស

នៅ

ប៉ូលិសហូឡង់បានបាញ់ព្រមាន និងប្រើកាណុងបាញ់ទឹក បន្ទាប់ពីកុបកម្មបានផ្ទុះឡើងនៅទីក្រុង Rotterdam ជុំវិញវិធានការថ្មីនៃជំងឺកូវីដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាតុកររាប់រយនាក់បាន​ប្រមូល​ផ្តុំ​គ្នា​ ដើម្បី​បង្ហាញ​ពី​កំហឹង​របស់​ពួកគេ​ ចំពោះផែនការ​របស់រដ្ឋាភិបាលជុំវិញវិធានការកូវីដ១៩ និងការហាមឃាត់ការបាញ់​កាំជ្រួច ​នៅថ្ងៃ​ចូល​ឆ្នាំសកល។ ដោយ​ពួកគេ​បាន​គប់​ដុំ​ថ្ម និង​ ដុត​រថយន្ត​របស់ប៉ូលិស។

គួរ​បញ្ជាក់​ថា​ នៅព្រឹកថ្ងៃសុក្រម្សិលមិញ​​ ប្រទេសហូឡង់បានដាក់ច្បាប់ថ្មី​មួយផ្នែកនៃការបិទខ្ទប់ រយៈពេល​បី​សប្ដាហ៍ ចាប់តាំង​​ពី​សប្តាហ៍​មុន និង​ហាមឃាត់ការ​បាញ់កាំជ្រួចនៅថ្ងៃទី ៣១ ខែធ្នូ សម្រាប់​ឆ្នាំ​ទីពីរ​ជាប់ៗ​គ្នា​ ខណៈដែលករណីកូវីដ បានកើនឡើងយ៉ាងគំហុកតាំង​ពី​ចាប់ផ្ដើម។

វិធានការ​នេះ​ មាន​ន័យ​ថា​ ភោជនីយដ្ឋាន និង​ហាង​នានា​ត្រូវ​បិទ​មុន​នេះ ហើយ​ព្រឹត្តិការណ៍​កីឡា​ត្រូវ​តែ​ធ្វើ​ឡើង​ក្រោយ​ការ​បិទខ្ទប់។

អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា​ ប៉ូលិស​បាន​បាញ់​ព្រមាន និង​បាញ់​ចំៗ​«​ដោយ​សារ​ស្ថានការណ៍​គំរាមកំហែង​ដល់​អាយុជីវិត​» ហើយ​ពួកគេ​បាន​បន្ថែម​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ ២ នាក់​ បាន​រង​របួស​ដោយសារ​ការ​បាញ់​ប្រហារ​នេះ។

ទីក្រុង Rotterdam ត្រូវបានដាក់​ឲ្យ​ស្ថិតក្រោម​ភាព​អាសន្ន ហើយ​ស្ថានីយ៍​ៗសំខាន់​ត្រូវបានបិទ ជា​លទ្ធផលការបិទខ្ទប់នេះប្រែជាអំពើ​ហិង្សារវាងប៉ូលីសនិងក្រុមអ្នកតវ៉ា។

វីដេអូដែលបាន​បង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម​ បាន​បង្ហាញ​ពីរ​រថយន្ត​ប៉ូលីស​ដែល​ឆេះអស់ និងអ្នកបះបោរបានគប់ដុំថ្ម​ទៅលើប៉ូលីស​ នៅក្នុងផ្លូវ​លក់ទំនិញដ៏​សំខាន់​មួយ​ក្នុង​ទីក្រុង។

យ៉ាងណាមិញ​ ក្រោយ​ដាក់​ច្បាប់​ថ្មី​ មាន​តែ​អ្នកដែលបង្ហាញលិខិតឆ្លងដែនប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលទៅតាមកន្លែង​ក្នុងផ្ទះ ដូចជា​ភោជនីយដ្ឋាន និងបារជាដើម៕

សូមទស្សនាវីដេអូប៉ះទង្គិចគ្នា ខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖BBC

ចុចអាន៖គ្រូពេទ្យជំនាញប្រាប់វិធីងាយៗការពារអ្នកពី កូវីដ ជាជាងពាក់ស្រោមដៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម