Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ថា មានតែ ចិន ទេ ដែលអាចជួយកសាង អាហ្វហ្គានីស្ថាន ឡើងវិញបាន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi បាននិយាយនាពេលថ្មីៗនេះថា លោកសង្ឃឹមថា អាហ្វហ្គានីស្ថាន និងចិន អាចធ្វើឲ្យទំនាក់ទំនងទ្វេភាគី និងការផ្លាស់ប្ដូរ ពាណិជ្ជកម្ម​កាន់​តែ​ស៊ីជម្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​បទសម្ភាសន៍​ផ្ដាច់​មុខ​ជាមួយ China Media Group (CMG) កាលពីថ្ងៃទី ១៧ ខែ​វិច្ឆិកា លោក Muttaqi បាន​សម្ដែង​ក្ដី​សង្ឃឹម​ថា ប្រទេសចិ​នអាច​ដើរតួយ៉ាងសំខាន់ ក្នុង​ការ​កសាង​ប្រទេស​អាហ្វហ្គានីស្ថាន​ឡើងវិញ។

ប្រទេស​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម​ បាន​ដឹក​ជញ្ជូន​គ្រាប់​ស្រល់ ៤៥ តោន​ ពី​រដ្ឋធានី​កាប៊ុល​របស់​ខ្លួន​ ទៅកាន់ទីក្រុង​សៀងហៃ​របស់​ប្រទេសចិន​ កាលពីដើមខែវិច្ឆិកា ដែល​ជា​ការ​នាំ​ចេញ​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ចិន ​ចាប់តាំ​ង​ពីស្ថានភាពក្នុងស្រុក​របស់​អាហ្វហ្គានីស្ថាន​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង។

ទន្ទឹម​នឹង​នេះ ក្នុង​អំឡុង​ពេល​ពិព័រណ៍​នាំចូល​អន្តរជាតិ​ចិន (CIIE) លើក​ទី ៤ នៅទីក្រុងសៀងហៃ​កាល​ពីថ្ងៃទី ៦ ខែវិច្ឆិកា គ្រាប់​ស្រស់​អាហ្វហ្គានីស្ថាន​ប្រហែល២៦ តោន ​ត្រូវ​បាន​លក់​អស់​ក្នុង​រយៈពេល ២ ម៉ោង​ក្នុង​វគ្គ​ផ្សាយ​ផ្ទាល់​មួយ។

លោក Muttaqi បានប្រាប់ CMG ថា រដ្ឋាភិបាល​បណ្តោះ​អាសន្ន​របស់ពួកតាលីបង់ អាហ្វហ្គានីស្ថាន រក្សា​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ចិន ហើយ​ភាគី​ទាំងពីរ​នឹង​ធ្វើការ​រួមគ្នា ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

ចុចអាន៖ចិន និងប្រទេសអាស៊ាន ៣ ទៀតចាប់ផ្ដើមល្បាតរួមគ្នាតាមដងទន្លេមេគង្គ លើកទី ១១១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៥ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦០ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម