ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ តម្លៃប្រេងបន្តធ្លាក់ចុះស្របពេលមានក្តីរំពឹងបញ្ចេញប្រេងបម្រុង
តម្លៃប្រេងឆៅអាមេរិកបានធ្លាក់ចុះនៅក្នុងពាណិជ្ជកម្មព្រឹកថ្ងៃចន្ទនេះដែលបន្តការធ្លាក់កាលពីថ្ងៃសុក្រ បន្ទាប់ពីប្រទេសជប៉ុនបាននិយាយកាលពីចុងសប្តាហ៍នេះថា ខ្លួនកំពុងពិចារណានបញ្ចេញប្រេងបម្រុងដើម្បីជួយបន្ធូរបន្ថយតម្លៃ។
ប្រេងឆៅរបស់ក្រុមហ៊ុនយក្សអាមេរិក WTI បានធ្លាក់តម្លៃ៦៥សេន ឬស្មើនឹង 0.៩% នៅក្នុង១បារ៉ែលដែលមានតម្លៃ៧៥.២៥ដុល្លារអាមេរិក បន្ទាប់ពីធ្លាក់ចុះទាបបំផុតដល់៧៤.៧៥ដុល្លារចាប់តាំងថ្ងៃទី១ ខែតុលា។ កាលពីថ្ងៃសុក្រតម្លៃប្រេងរបស់ WTI និង Brent បានធ្លាក់ចុះប្រមាណ៣%។

លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយជាលក្ខណៈបង្ហាញសញ្ញាកាលពីថ្ងៃសៅរ៍ថា លោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួយតម្លៃប្រេងឡើង បន្ទាប់ពីមានការស្នើសុំពីសហរដ្ឋអាមេរិកឲ្យបញ្ចេញប្រេងបម្រុង។
ទោះបីជាយ៉ាងណា ច្បាប់ជប៉ុនអនុញ្ញាតឲ្យបញ្ចេញប្រេងបម្រុងនៅក្នុងលក្ខខណ្ឌដែលមានឧបសគ្គផ្គត់ផ្គង់ ឬគ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះ។
លោក Kishida បាននិយាយថា ៖«យើងកំពុងបន្តពិចារណាតាមអ្វីដែលយើងអាចធ្វើតាមផ្លូវច្បាប់ដើម្បីជាមូលដ្ឋានក្នុងសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតដែលពាក់ព័ន្ធ។
ខាងផ្នែកតម្រូវការ ការព្រួយបារម្ភកំពុងកើនឡើងថា ការរឹតបណ្តឹងបំរាមកូវីដ-១៩ជាថ្មីនៅអឺរ៉ុបអាចនឹងធ្វើតម្រូវការកាន់តែកើនខ្ពស់។ ប្រទេសអាល្លឺម៉ង់បានព្រមានកាលពីថ្ងៃសុក្រថា ខ្លួនប្រហែលជាដាក់បំរាមពេញបន្ទុកមួយ បន្ទាប់ពីប្រទេសអូទ្រីសនិយាយថា ខ្លួននឹងដាក់វិធានការណ៍តឹងរឹងឡើងវិញដើម្បីទប់ស្កាត់កូវីដ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍