Connect with us

ព័ត៌មានអន្ដរជាតិ

អូទ្រីស​ដាក់​បំរាម​កូវីដ​ពេញប្រទេស​ជា​ថ្មី​​ផ្ទុះ​ការ​ប្រឆាំង​

បានផុស

នៅ

ប្រទេស​អូទ្រីស​បាន​សម្រេច​ដាក់​បំរាម​កូវីដ-១៩​ជា​ថ្មី​​​ទូទាំង​ប្រទេស​ដែល​ជំរុញ​​ឲ្យ​​ផ្ទុះ​ការ​តវ៉ា​យ៉ាង​ខ្លាំង ហើយ​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​អឺរ៉ុប​ក៏​មាន​ផ្ទុះ​ការ​ប្រឆាំង​នឹង​បំរាម​ថ្មីដែរ។

ចាប់​ពី​ពាក់​កណ្តាល​អធ្រាត្រ​ ថ្ងៃ​ចន្ទ​នេះ​ ប្រជា​ជន​អូទ្រី​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​ការងារ​ពី​ផ្ទះ ហើយ​​ហាង​ អាជីវកម្មនានា​​មិន​ចាំ​បាច់​ទាំង​អស់​ត្រូវ​បិទ​ទ្វារ។ កាល​ពីសប្តាហ៍​មុន អូទ្រីស​បាន​ក្លាយ​ជា​ប្រទេស​អឺរ៉ុប​ទី​១​ដែល​បាន​បង្កើត​ច្បាប់​តម្រូវ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩។​ ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​កុម្ភៈ​ខាង​មុខ។

ការ​តវ៉ានៅ​អូទ្រីស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ដាក់​បំរាម​ទូទាំង​ប្រទេស​លើក​ទី​៤​របស់​អូទ្រីស​ចាប់​តាំង​ពីកូវីដបាន​ចាប់​ផ្តើម។ អាជ្ញាធរបាន​បញ្ជា​ឲ្យ​អ្នក​ស្រុក​ស្ថិត​នៅ​ផ្ទះ​ទាំង​អស់ ប៉ុន្តែ​លើក​លែង​ក្នុង​លក្ខខណ្ឌ​ចាំ​​ដូច​ជា​សុខភាព និង​អាហារ​ជា​ដើម។

ភោជនីយដ្ឋាន បារ កាហ្វេ​ ហាង​កាត់​សក់​ សាឡូន រោង​ភាពយន្ត និង​​ហាង​មិន​ចាំ​បាច់​ផ្សេងៗ​ត្រូវ​បិទទ្វារ​ទាំង​អស់។ វិធាន​ការណ៍​ទាំង​នេះ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ បើ​ទោះ​ជា​មន្ត្រី​បាន​និយាយ​ថា ពួក​គេនឹង​បញ្ជាក់​ជា​ថ្មី ក្រោយ​ពេល​១០​​ថ្ងៃ។

មនុស្ស​រាប់​ពាន់​បាន​នាំ​គ្នា​តវ៉ា​នៅ​ទី​ក្រុង​ Vienna ​ដើម្បី​ប្រឆាំង​មុន​​​បំរាមត្រូវ​បាន​ដាក់​ចេញ។ ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​លើក​បដា​ដែល​មាន​សរសេរ​ពាក្យ​​ថា «សេរីភាព» ហើយ​ពួក​គេ​ស្រែកដាក់​ប៉ូលិស​​ថា «ប្រឆាំង​ៗ​»។

ជា​មួយ​គ្នា​នេះ ​​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​អឺរ៉ុប នៅអឺរ៉ុប​ក៏មាន​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​នឹង​បំរាម​ដែរ​។ ក្រុម​តវ៉ា​បាន​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​ប៉ូលិស​នៅ​ប្រទេស​ហុល្លង់ និង​បែលហ្ស៊ិក។​

ការ​តវ៉ា​នៅ​បែលហ្ស៊ិក

អត្រា​ឆ្លង​ថ្មី​ហក់​ឡើង​យ៉ាង​ខ្លាំង​នៅ​អឺរ៉ុប​ដែល​ជំរុញ​ឲ្យ​អង្គការ​សុខភាព​ពិភព​លោក (WHO) មាន​ការ​ព្រមាន។ កាល​ពី​ថ្ងៃ​សៅរ៍ នាយក​តំបន់​របស់  WHO លោក​វេជ្ជបណ្ឌិត Hans Kluge បាន​និយាយ​ថា លុះ​ត្រា​តែ​វិធាន​ការ​ណ៍​រឹត​បណ្តឹង​ទូទាំង​អឺរ៉ុប បូក​រួម​ទាំង​ការ​ចាក់​វ៉ាក់សាំង ពាក់​ម៉ាស់ និង​ប័ណ្ណ​កូវីដ​ទើប​អា​ច​ទប់​ស្កាត់​បាន បើ​ពុំ​នោះ​ទេ​មនុស្ស​ពាក់​កណ្តាល​លាន​នាក់​អាច​នឹង​បាត់​បង់​ជីវិត​នា​​ពេល​ខាង​មុខ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម