Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ បញ្ជាឲ្យប៉ុស្តិ៍ទូរទស្សន៍បញ្ឈប់ការចាក់ផ្សាយរឿងណាដែលមាន តួស្រី

បានផុស

នៅ

អាជ្ញាធរតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យបានចេញគោលការណ៍ណែនាំសាសនាថ្មីមួយដែលបានអំពាវនាវឲ្យប៉ុស្តិ៍ទូរទស្សន៍របស់ប្រទេសនេះ បញ្ឈប់ការចាក់ផ្សាយរឿងភាគ  និងរឿងល្ខោនដែលមានតួសម្តែងជាស្ត្រី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីណែនាំដំបូងដល់ប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្គានីស្ថាន ដែលចេញដោយក្រសួងសម្រាប់ការលើកកម្ពស់ និងការការពារគុណធម៌ ក្រុមតាលីបង់ក៏បានអំពាវនាវឲ្យអ្នកសារព័ត៌មានស្ត្រីពាក់ឈុតឥស្លាម ក្នុងពេលបង្ហាញរបាយការណ៍របស់ពួកគេ ។

ទន្ទឹមនោះ ​ក្រសួងក៏​បាន​ស្នើ​ដល់​ប៉ុស្តិ៍ទូរទស្សន៍​កុំ​ឲ្យ​ចាក់​ផ្សាយ​ភាពយន្ត ឬ​កម្មវិធី​ដែល​បង្ហាញពីព្យាការី Mohammed ឬ​ឥស្សរជន​ជាទី​គោរព​ផ្សេងទៀត​ ហើយបានអំពាវនាវឲ្យហាមឃាត់ខ្សែភាពយន្ត ឬកម្មវិធីដែលប្រឆាំងនឹងតម្លៃឥស្លាម និងអាហ្វហ្គានីស្ថាន ។

គោលការណ៍ណែនាំថ្មីរបស់តាលីបង់សម្រាប់បណ្តាញទូរទស្សន៍កើតឡើង បន្ទាប់ពីកាន់កាប់រយៈពេល ២ ទសវត្សរ៍លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអាហ្វហ្គានីស្ថាន ក្រោមរដ្ឋាភិបាលដគាំទ្រដោយលោកខាងលិច ដែលបានគ្រប់គ្រងប្រទេសរហូតដល់ថ្ងៃទី ១៥ ខែសីហា នៅពេលដែលពួកឥស្លាមបានឡើងកាន់អំណាចឡើងវិញ ។

ប៉ុស្តិ៍ទូរទស្សន៍ និងស្ថានីយ៍វិទ្យុរាប់សិបត្រូវបានបង្កើតឡើងជាមួយនឹងជំនួយរបស់លោកខាងលិច និងការវិនិយោគឯកជនភ្លាមៗ បន្ទាប់ពីពួកតាលីបង់ត្រូវបានផ្តួលរំលំក្នុងឆ្នាំ ២០០១ ។

ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ប៉ុស្តិ៍ទូរទស្សន៍អាហ្វហ្គានីស្ថានបានផ្តល់ជូននូវកម្មវិធីជាច្រើន រួមទាំងកម្មវិធីប្រឡងចម្រៀងតាមស្ទីល “American Idol” ក៏ដូចជាល្ខោនខោលទួរគី និងឥណ្ឌាជាច្រើន ។

នៅពេលដែលពួកឥស្លាមគ្រប់គ្រងពីមុនកាលឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១ មិនមានប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្គានីស្ថានណាហ៊ាននិយាយនោះទេ ពួកគេបានហាមឃាត់ទូរទស្សន៍ ភាពយន្ត និងទម្រង់កម្សាន្តផ្សេងទៀតជាច្រើន ដោយចាត់ទុកថាវាជារឿងអសីលធម៌ ។

ស្របពេលជាមួយគ្នានោះ មនុស្ស​ដែល​បាន​មើល​ទូរទស្សន៍​ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស ហើយកម្មសិទ្ធិ​នៃ​កម្មវិធី​ចាក់​វីដេអូ​អាច​នាំឲ្យ​មាន​ការ​វាយ​ប្រហារ​ជា​សាធារណៈផងដែរ ខណៈមានស្ថានីយ៍វិទ្យុតែមួយគត់គឺ Voice of Sharia ដែលហ៊ានផ្សាយការឃោសនា និងកម្មវិធីឥស្លាម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ តាលីបង់ ថា មានតែ ចិន ទេ ដែលអាចជួយកសាង អាហ្វហ្គានីស្ថាន ឡើងវិញបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៤ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥៩ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម