ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី ប៊ុលហ្គារី បន្តជាប់ឆ្នោតអាណត្តិថ្មី ក្រោមពាក្យស្លោកថា “គ្មានអំពើពុករលួយ”
ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev បានឈ្នះការបោះឆ្នោតរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ខណៈអ្នកបោះឆ្នោត បានគាំទ្រសារប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លារបស់លោក ។

លោក Radev អាយុ ៥៨ ឆ្នាំបានយកឈ្នះគូប្រជែងរបស់លោកឈ្មោះ Anastas Gerdzhikov ដែលមានអាយុ ៥៨ ឆ្នាំដូចគ្នា ដោយឈ្នះ ៦៦ ភាគរយទៅ ៣២ ភាគរយ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី បន្ទាប់ពីស្ទើរតែឈ្នះទាំងស្រុងនៅក្នុងជុំទី ១ កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា នេះបើយោងតាមការស្ទង់មតិ ដែលបានចុះឈ្មោះផងដែរនូវកំណត់ត្រាអ្នកបោះឆ្នោតទាប។
ការបោះឆ្នោតនេះ កើតឡើងចំពេលមានការមិនសប្បាយចិត្តទូទាំងប្រទេស ប្រឆាំងនឹងអំពើពុករលួយកម្រិតខ្ពស់ ដែលបានបញ្ចប់ការគ្រប់គ្រងរយៈពេលមួយទសវត្សរ៍ របស់អតីតនាយករដ្ឋមន្ត្រី Boyko Borissov ក្នុងខែ មេសា និងបានដឹកនាំគណបក្សប្រឆាំងអំពើពុករលួយថ្មីមួយ ដើម្បីទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសភាកាលពីសប្ដាហ៍មុន។
ក្រោយឈ្នះឆ្នោតប្រធានាធិបតីរូបនេះបាននិយាយថា” ខែនយោបាយដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការបោះឆ្នោតពីរប្រភេទត្រូវបានបញ្ចប់។ នោះបានបង្ហាញយ៉ាងច្បាស់ ពីបំណងប្រាថ្នារបស់ប្រជាជនសម្រាប់ការផ្លាស់ប្ដូរ ការបំបែកជាមួយនឹងអំពើពុករលួយ ការប្លន់ និងភាពខុសច្បាប់ និងការដកក្រុមម៉ាហ្វីយ៉ាចេញពីអំណាច” ។
គួរបញ្ជាក់ថា Radev ជាអតីតមេបញ្ជាការកងទ័ពអាកាស ទទួលបានប្រជាប្រិយភាពសម្រាប់ការគាំទ្របើកចំហរបស់លោកចំពោះការតវ៉ាប្រឆាំងអំពើពុករលួយដ៏ធំ ប្រឆាំងនឹង Borissov ក្នុងឆ្នាំ ២០២០ និងសម្រាប់ការតែងតាំងរដ្ឋាភិបាលបណ្ដោះអាសន្ន ដែលនាំមកនូវការបំភ្លឺដល់កិច្ចព្រមព្រៀងលទ្ធកម្មសាធារណៈនៃគណៈរដ្ឋមន្ត្រីកណ្ដាលស្កាំចុងក្រោយរបស់ Borissov ។
លោក Daniel Smilov អ្នកវិភាគនយោបាយនៅមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រសេរី បានមានប្រសាសន៍ថា “ការឈ្នះរបស់ Radev បញ្ជាក់ឡើងវិញនូវបំណងប្រាថ្នាសម្រាប់ការផ្លាស់ប្ដូរ នៅក្នុងប្រទេសប៊ុលហ្គារី។ ការបោះឆ្នោតឡើងវិញរបស់គាត់នឹងជួយសម្រួលដល់ការបង្កើតរដ្ឋាភិបាលចម្រុះ” ។

លោក Radev រៀនចប់នៅសាកលវិទ្យាល័យ Harvard និងត្រូវបានតែងតាំងកាលពីខែឧសភា ជារដ្ឋមន្ត្រីបណ្តោះអាសន្ន ចាប់តាំងពីពេលនោះមក លោកបានបង្កើតគណបក្ស We Continue The Change (PP) ដែលបានឈ្នះការបោះឆ្នោតជាតិលើកទី ៣ របស់ប្រទេសប៊ុលហ្គារី នៅឆ្នាំនេះ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ដោយសន្យាថា “គ្មានអំពើពុករលួយ” ។
Radev ត្រូវបានគាំទ្រដោយគូប្រជែងនយោបាយរបស់ Borissov – PP, សង្គមនិយម និងគណបក្សប្រឆាំងឥស្សរជន ITN ដែលរួមជាមួយក្រុមប្រឆាំងអំពើពុករលួយផ្សេងទៀត កំពុងធ្វើកិច្ចពិភាក្សាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ នៅក្នុងពាក្យដំបូងរបស់គាត់ បន្ទាប់ពីការបោះឆ្នោត Radev បាននិយាយទៅកាន់ភាគីនានា ដោយជំរុញឲ្យពួកគេបង្កើតរដ្ឋាភិបាលដែលកំពុងកាន់អំណាច និងចាប់ផ្ដើមកំណែទម្រង់ប្រព័ន្ធតុលាការ ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគឆ្លង និងចាត់វិធានការដើម្បីការពារជនងាយរងគ្រោះ ពីការចំណាយថាមពលខ្ពស់ផ្សេងៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ