ព័ត៌មានអន្ដរជាតិ
អាមេរិក អូស្ត្រាលី អង់គ្លេស ចុះកិច្ចព្រមព្រៀងលើសម្ព័ន្ធភាពទ័ពជើងទឹកនុយក្លេអ៊ែរ
នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកានេះ ប្រទេសអូស្ត្រាលីបានចាប់ផ្តើមលើកម្មវិធីប្រកួតប្រជែងក្តៅគគុកមួយដើម្បីបំពាក់កងទ័ពជើងទឹករបស់ខ្លួនជាមួយនឹងនាវាចម្បាំងមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅក្នុងសម្ព័ន្ធភាពការពារជាតិថ្មីជាមួយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Peter Dutton ចូលរួមជាមួយទូតសហរដ្ឋអាមេរិក និងអូស្ត្រាលីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ បន្ទាប់ពីព័ត៌មានរសើបអំពីនុយក្លេអ៊ែរកងទ័ពជើងទឹករវាងប្រទេសទាំងនេះ។

វាជាកិច្ចព្រមព្រៀងលើកដំបូងស្តីពីបច្ចេកវិទ្យាដែលត្រូវបានចុះហត្ថលេខាជាសាធារណៈ ចាប់តាំងពីប្រទេសទាំង៣បានប្រកាសកាលពីខែកញ្ញាអំពីការបង្កើតសម្ព័ន្ធអនុភាពការពារជាតិហៅកាត់ថា AUKUS ដែលបានក្លាយជាភាពតានតឹងយុទ្ធសាស្ត្រនៅតំបន់ប៉ាស៊ីហ្វិកដែលគូប្រជែងចិន-អាមេរិកកំពុងកើនឡើង។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រមុនពេលពិធីចុះហត្ថលេខាចាប់ផ្តើមនៅទីក្រុងកង់បេរ៉ាជាមួយធារភារីអាមេរិក Michael Goldman និងស្នងការជាន់ខ្ពស់អង់គ្លេស Victoria Treadell ថា ៖«កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យកិច្ចសហប្រតិបត្តិការប្រសើរឡើងនូវឥរិយាបថការពារជាតិរបស់យើងទៅវិញទៅមក»។
កិច្ចព្រមបានធ្វើឲ្យប្រទេសចិនខឹងសម្បារដែលបានចាត់ទុកថាជាការគំរាមកំហែងគ្មានការទទួលខុសត្រូវចំពោះស្ថិរភាពក្នុងតំបន់។
ជាមួយគ្នានេះ វាក៏បានធ្វើឲ្យប្រទេសបារាំងខឹងសម្បារដែរដែលបានរកឃើញនាពេលចុងក្រោយនេះថា កិច្ចព្រមព្រៀងនាវាចម្បាំងមុជទឹករបស់ខ្លួនជាមួយអូស្ត្រាលីដែលមានតម្លៃ៦៥ប៊ីលានដុល្លារត្រូវបានបោះចោល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត