Connect with us

ព័ត៌មានអន្ដរជាតិ

នាយកក្រុមហ៊ុន Amazon រងការចោទប្រកាន់ករណីរត់ពន្ធកញ្ឆា

បានផុស

នៅ

ប៉ូលិសឥណ្ឌាបាននិយាយថា ពួកគេបានចោទប្រកាន់នាយកប្រតិបត្តិជាន់ខ្ពស់ នៃអង្គភាពក្នុងស្រុករបស់ Amazon.com ក្រោមច្បាប់គ្រឿងញៀន នៅ​ក្នុង​ករណី​នៃ​ការ​ចោទ​ប្រកាន់​ថា ​បាន​រត់​ពន្ធ​កញ្ឆា​តាម​រយៈ​អ្នក​លក់​រាយ​តាម​អ៊ីនធឺណិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស​នៅ​រដ្ឋ Madhya Pradesh ភាគ​កណ្ដាល​ បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​ជាមួយ​នឹង​កញ្ឆា ២០ គីឡូក្រាម​ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ហើយបានរកឃើញថា ពួកគេ​កំពុងប្រើប្រាស់គេហទំព័រ Amazon India ដើម្បី​បញ្ជាទិញ និង​រត់ពន្ធ​បន្ថែម​នូវ​សារធាតុ​ក្នុង​បន្លំ​ស្លឹក stevia ដែល​ជា​ជាតិ​ផ្អែម​ធម្មជាតិ​ទៅ​កាន់​រដ្ឋ​ឥណ្ឌា​ផ្សេងទៀត។

ប៉ូលិស​រដ្ឋ​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Amazon India ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ ជា​ជន​ជាប់ចោទ​នៅ​ក្រោម​ច្បាប់​ស្ដីពី​គ្រឿងញៀន និង​សារធាតុចិត្តសាស្ត្រ ដោយសារភាពខុសគ្នា​នៃ​ចម្លើយ​នៅ​ក្នុង​ឯកសារ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សំណួររបស់ប៉ូលីស និងអង្គហេតុដែលបានរកឃើញដោយការពិភាក្សា។

ទោះ​យ៉ាងណា ​ប៉ូលិស​មិន​បាន​បង្ហាញ​ថា ​តើ​នាយក​ប្រតិបត្តិ​ប៉ុន្មាន​នាក់ ​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ​ទេ។

ប៉ូលិស​ដែលធ្លាប់កោះហៅ និងនិយាយទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន Amazon ក្នុង​សំណុំ​រឿងនេះ បាន​ប៉ាន់ប្រមាណថា កញ្ឆាប្រហែល ១,០០០ គីឡូក្រាមដែលមានតម្លៃប្រហែល ១៤៨,០០០ ដុល្លារត្រូវ​បានលក់​តាម​រយៈ Amazon ។

ដោយឡែក​ក្រុមហ៊ុន Amazon បាននិយាយនៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ខ្លួន​មិន​បាន​អនុញ្ញាត​​ឲ្យ​មាន​ការ​ចុះបញ្ជី និង​លក់​ផលិតផល​ហាមឃាត់​ស្របច្បាប់​នោះ​ទេ ដោយ​បន្ថែម​ថា ខ្លួន​នឹង​​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ ប្រឆាំង​នឹង​អ្នក​លក់​ក្នុង​ករណី​មាន​ការ​បំពាន​ណា​មួយ។

Amazon បាន​និយាយ​អំពី​ការ​រត់ពន្ធ​កញ្ឆា ដែល​ត្រូវបាន​ចោទ​ប្រកាន់​ថា “បញ្ហា​នេះ​ត្រូវ​បាន​ជូន​ដំណឹង ហើយ​យើង​កំពុង​ស៊ើប​អង្កេត​វា” ។

គួរ​បញ្ជាក់​ថា​ អាជ្ញាធរ​ឥណ្ឌា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ​ បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​ខុស​ច្បាប់។ ចំណែក​តារា​សម្ដែង​ឥណ្ឌា និង​បុគ្គល​ទូរទស្សន៍​ល្បីៗ​ជា​ច្រើន​នាក់​ បាន​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​គ្រឿងញៀន​ តាំង​ពីឆ្នាំមុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម