ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីបារាំងឆ្លងកូវីដ ក្រោយជួបសមភាគី បែលហ្ស៊ិក
នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ-១៩។

កាសែត Le Figaro បានរាយការណ៍ថា នៅពេលត្រឡប់ពីទីក្រុង ព្រុចសែល វិញកាលពីរសៀលថ្ងៃចន្ទបន្ទាប់ពីជួបជាមួយសមភាគីបែលហ្ស៊ិក Alexander De Croo, លោក Castex ក៏បានឲ្យដឹងផងដែរថា កូនស្រីម្នាក់របស់គាត់ ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។
ចំណែកលោក De Croo នឹងត្រូវធ្វើតេស្តនៅថ្ងៃពុធនេះ ហើយនឹងនៅដាច់ដោយឡែករហូតដល់ចេញលទ្ធផលនៃការធ្វើតេស្តរបស់គាត់។

សមាជិកជាន់ខ្ពស់មួយចំនួននៃរដ្ឋាភិបាលបែលហ្ស៊ិក ក៏នឹងធ្វើចត្តាឡីស័កផងដែរ ដើម្បីចៀសវាងហានិភ័យណាមួយ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីបារាំងក្នុងគណៈប្រតិភូរួមមាន រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធ Florence Parly, រដ្ឋមន្ត្រីមហាផ្ទៃ Gerald Darmanin, រដ្ឋមន្ត្រីយុត្តិធម៌ Eric Dupond-Moretti និងរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអឺរ៉ុប Clement Beaune៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ