ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីរដ្ឋប្រហារ កូរ៉េខាងត្បូង ទទួលមរណភាពក្នុងវ័យ ៩០ ឆ្នាំ
ជំនួយការបាននិយាយថា អតីតប្រធានាធិបតី Chun Doo-hwan របស់កូរ៉េខាងត្បូង ដែលជាឧត្តមសេនីយ៍ និងក្លាយជាបុរសខ្លាំង ដោយការដណ្ដើមអំណាចតាមរយៈរដ្ឋប្រហារយោធា ឆ្នាំ ១៩៧៩ ដោយបង្ក្រាបការបះបោរស៊ីវិលគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងឃោរឃៅ នៅក្នុងទីក្រុង Gwangju ភាគនិរតី នៅឆ្នាំបន្ទាប់ ពេលនេះ លោកទទួលមរណភាពក្នុងវ័យ ៩០ ឆ្នាំ។
អតីតប្រធានាធិបតីរូបនេះ បានស្លាប់នៅផ្ទះរបស់ខ្លួន នៅភាគខាងលិចទីក្រុងសេអ៊ូល នៅពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីបានប្រយុទ្ធនឹងជំងឺរ៉ាំរ៉ៃ។
អតីតឧត្ដមសេនីយ៍កងទ័ព បានឡើងកាន់អំណាចបន្ទាប់ពីធ្វើរដ្ឋប្រហារនៃការធ្វើឃាតប្រធានាធិបតី Park Chung-hee ក្នុងឆ្នាំ ១៩៧៩ និងបានគ្រប់គ្រងប្រទេសរហូតដល់ឆ្នាំ ១៩៨៨ ។
ក្នុងឆ្នាំ ១៩៨០ លោក Chun បានបញ្ជាឲ្យមានការបង្ក្រាបយ៉ាងសាហាវ លើការបះបោរស៊ីវិលនៅទីក្រុង Gwangju ដែលបណ្ដាលឲ្យមនុស្សជាង ២០០ នាក់ស្លាប់ និង ១,៨០០ នាក់ ផ្សេងទៀតរងរបួស នេះបើយោងតាមទិន្នន័យផ្លូវការរបស់អភិរក្សនិយម។
នៅឆ្នាំ ១៩៩៦ គាត់ត្រូវបានកាត់ទោសពីបទ ក្បត់ជាតិ ហើយត្រូវបានកាត់ទោសឲ្យជាប់គុកអស់មួយជីវិត ប៉ុន្តែត្រូវបានលើកលែងទោសនៅឆ្នាំបន្ទាប់វិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចិន បាញ់បង្ហោះផ្កាយរណបថ្មី សម្រាប់អង្កេតផែនដី
ចុចអាន៖” How You Like That” របស់ក្រុម BLACKPINK ខណៈនេះ មានអ្នកចូលមើល លើសពី ១ពាន់លានដង ក្នុង YouTube
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា