ព័ត៌មានអន្ដរជាតិ
គ្រួសារជនរងគ្រោះខឹងសម្បារខ្លាំងឡើង ក្រោយ ICC ផ្អាកស៊ើបអង្កេតសង្គ្រាមថ្នាំញៀនហ្វីលីពីន
គ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមថ្នាំញៀននៅហ្វីលីពីនបានចោទប្រកាន់រដ្ឋាភិបាលពីការប៉ុនប៉ងគេចចេញពីការទទួលខុសត្រូវដោយបានស្នើសុំតុលាការឧក្រិដ្ឋអន្តរជាតិ (ICC) ឲ្យពន្យារពេលលើការស៊ើបអង្កេតរបស់ខ្លួន។
តុលាការ ICC ដែលកាលពីខែវិច្ឆិកាបានអនុម័តឲ្យមានការស៊ើបអង្កេតលើសង្គ្រាមថ្នាំញៀនរបស់លោកប្រធានធិបតី Rodrigo Duterte ដែលបានធ្វើឲ្យមនុស្សរាប់ពាន់បានបាត់បង់ជីវិតកាលពីថ្ងៃសៅរ៍បានផ្អាកការស៊ើបអង្កេតរបស់ខ្លួនតាមការស្នើសុំរបស់រដ្ឋាភិបាលក្រុងម៉ានីល។

អ្នកស្រី Normita Lopez អាយុ៥៧ឆ្នាំដែលកូនប្រុសរបស់គាត់បានស្លាប់ក្នុងសង្គ្រាមគ្រឿងញៀនបាននិយាយថា ៖«ខ្ញុំអត់ទ្រាំនឹងផ្ទុះកំហឹងមិនបានទេ។ ខ្ញុំបានបោកទូរសព្ទចោលនៅពេលខ្ញុំអានព័ត៌មាន។ ពួកគេកំពុងភ័យខ្លាចពីការស៊ើបអង្កេត»។
រដ្ឋាភិបាលហ្វីលីពីនដែលកាលពីមុនបានបដិសេធសហការជាមួយតុលាការ ICC បានប្រាប់តុលាការកាលពីថ្ងៃទី១០ ខែវិច្ឆិកាថា ប្រព័ន្ធច្បាប់របស់ខ្លួនមានសមត្ថភាពជាងការដោះស្រាយលើការរំលោភសិទ្ធិមនុស្សដែលគេសង្ស័យទៅទៀត។
លិខិតរបស់រដ្ឋាភិបាលហ្វីលីពីនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិបាននិយាយថា ៖«តុលាការអាចអនុវត្តយុត្តាធិការដែលប្រព័ន្ធច្បាប់ជាតិមិនអាចធ្វើបាន ដែលនេះមិនមែនជាករណីនៅហ្វីលីពីនទេ»។
រដ្ឋាភិបាលអាចស្នើសុំ ICC ពន្យារពេលលើករណីមួយ ប្រសិនបើពួកគេកំពុងស៊ើបអង្កេត។ ពីរបីសប្តាហ៍ បន្ទាប់ចៅក្រម ICC អនុម័តចំពោះការស៊ើបអង្កេត ប្រទេសហ្វីលីពីនបាននិយាយថា ខ្លួនបានពិនិត្យមើល៥០ករណីដែលបង្ហាញពីដំណើរការមិនត្រឹមត្រូវ។
ទោះបីជាយ៉ាងណា ស្ត្រីឈ្មោះ Kristina Conti តំណាងឲ្យអ្នកស្រី Lopez និងគ្រួសាររងគ្រោះផ្សេងទៀតសង្ឃឹមថា ICC នឹងបន្តការស៊ើបអង្កេតវិញ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្វីលីពីន លោក Menardo Guevarra បាននិយាយថា លោកបានជំរុញឲ្យគ្រួសាររបស់ជនរងគ្រោះដាក់ពាក្យបណ្តឹងផ្ទាល់ជាមួយក្រសួង និងប្រើប្រាស់កម្មវិធីការពារជាសាក្សី។
ការបញ្ចេញលំអិតនៃកាស្លាប់ដោយសារសង្គ្រាមគ្រឿង៥០ករណីបានកត់សំគាល់ឃើញថា មានការទទួលស្គាល់ដ៏កម្រដោយរដ្ឋដែលការរំលោភបំពានបានកើតឡើង។
អ្នកស្រី Llore Pasco អាយុ៦៧ឆ្នាំដែលមានកូនប្រុសពីរនាក់ត្រូវបានសម្លាប់ក្នុងការបង្ក្រាបគ្រឿងញៀនបាននិយាយថា ៖«ឥឡូវនេះ ហេតុអ្វីបានជារដ្ឋាភិបាលធ្វើបែបនេះ? តើដោយសារពួកគេត្រូវបាន ICC រកឃើញអ្វីមែនទេ? ពួកគេគួរចាប់ផ្តើមស៊ើបអង្កេតឲ្យបានលឿន ពីការសម្លាប់តាំងពីឆ្នាំ២០១៦»។
ចាប់តាំងពីលោកប្រធាធិបតី Duterte អនុវត្តសង្គ្រាមគ្រឿងញៀនមក កម្លាំងសន្តិសុខបាននិយាយថា អ្នកជួយដូរថ្នាំញៀនដែលសង្ស័យជាង៦០០០នាក់ត្រូវបានសម្លាប់ ពីព្រោះពួកគេតដៃវិញដោយហិង្សា។
ក្រុមសិទ្ធិមនុស្សនិយាយថា អាជ្ញាធរហ្វីលីពីនបានប្រហារជីវិតរបស់អ្នកទាំងនោះដោយគ្មានការកាត់ទោសតាមផ្លូវតុលារ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?