ព័ត៌មានអន្ដរជាតិ
មុនបោះឆ្នោត Pacquiao សារភាពថា ខ្លួនធ្លាប់ជក់ម៉ាទឹកកក (មានវីដេអូ)
បេក្ខភាពប្រធានាធិបតីហ្វីលីពីន Manny Pacquiao បាននិយាយថា លោក “ឆោតល្ងង់” និងមិនចេះច្បាប់ នៅពេលលោកប្រើគ្រឿងញៀន (ម៉ាទឹកកក) កាលពីវ័យក្មេង ប៉ុន្តែពេលនេះអះអាងថា ជនល្មើសដែលស្គាល់គ្រឿងញៀនគឺខុសច្បាប់ ហើយគួរតែត្រូវបានផ្តន្ទាទោស។

អ្នកប្រដាល់ជើងឯកពិភពលោកចូលនិវត្តន៍ Pacquiao គឺជាអ្នកគាំទ្រដ៏ល្បីល្បាញម្នាក់ចំពោះសង្គ្រាមគ្រឿងញៀនដ៏ឃោរឃៅរបស់លោកប្រធានាធិបតី Rodrigo Duterte ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។
ប៉ុន្តែមុនការបោះឆ្នោតឆ្នាំ២០២២ Pacquiao បានដកខ្លួនពីលោក Duterte ដែលកំពុងប្រឈមមុខនឹងការស៊ើបអង្កេតអន្តរជាតិចំពោះការបង្រ្កាបដ៏បង្ហូរឈាមរបស់គាត់ ហើយឥឡូវនេះបាននិយាយថា ជនល្មើសគួរតែមានឱកាសដើម្បីការពារខ្លួន។

ដោយសន្យាថានឹងបន្តយុទ្ធនាការប្រឆាំងគ្រឿងញៀនតាមរបៀបត្រឹមត្រូវ Pacquiao បានប្រាប់ AFP ថា “យើងត្រូវដាក់គុកអ្នកដែលកំពុងប្រើប្រាស់គ្រឿងញៀន លក់ថ្នាំញៀន នោះជាអ្វីដែលច្បាប់ចែង។ ពីមុនខ្ញុំល្ងង់ នោះហើយជាមូលហេតុដែលខ្ញុំប្រើថ្នាំញៀន ខ្ញុំមិនចេះច្បាប់។ សព្វថ្ងៃនេះ ប្រជាជនគេដឹងហើយថា ច្បាប់មិនអនុញ្ញាតឲ្យមានគ្រឿងញៀនឡើយ”។
Pacquiao បានធ្វើឲ្យពិភពកីឡាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងឆ្នាំ២០១៦ នៅពេលគាត់សារភាពថា បានជក់កញ្ឆា និងម៉ាទឹកកកកាលពីក្មេង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ Pacquiao ឈរឈ្មោះប្រជែង តំណែងប្រធានាធិបតី ហ្វីលីពីន ជាផ្លូវការ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ