ព័ត៌មានអន្ដរជាតិ
អ៊ីតាលី ពិន័យក្រុមហ៊ុន Amazon និង Apple ជាង ២០០លានដុល្លារ
អាជ្ញាធរអ៊ីតាលី បានពិន័យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon.com និង Apple ជាទឹកប្រាក់សរុប ២២៥,២៥០,០០០ ដុល្លារ សម្រាប់ការចោទប្រកាន់ថា បានចូលរួមកិច្ចសហប្រតិបត្តិការប្រឆាំងការប្រកួតប្រជែង ដើម្បីលក់ផលិតផល Apple និង Beats។

អាជ្ញាធរបាននិយាយថា “បទប្បញ្ញត្តិកិច្ចសន្យា នៃកិច្ចព្រមព្រៀងដែលបានចូលជាធរមាននៅថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៨ បានរារាំងអ្នកលក់បន្តផ្លូវការនិងមិនផ្លូវការ ពីការលក់ចេញនូវផលិតផល Apple និង Beats ក្រៅពីវេបសាយលក់អនឡាញ Amazon អ៊ីតាលី។
បន្ថែមពីនេះ កិច្ចព្រមព្រៀងនោះបញ្ជាក់ថា ផលិតផល apple និង Beat អនុញ្ញាតឲ្យដាក់លក់តែនៅលើទីផ្សារ Amazon និង ជម្រើសភាគី ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងតែប៉ុណ្ណោះ”។

ក្រុមឃ្លាំមើលអ៊ីតាលីនិយាយថា ទង្វើនេះបានបំពានច្បាប់របស់សហភាពអឺរ៉ុប និងពិន័យជាប្រាក់ចំនួន ៧៧,៣៥០,០១៧ ដុល្លារលើក្រុមហ៊ុន Amazon និងចំនួន ១៥១,៤៣៤,២២២ ដុល្លារលើក្រុមហ៊ុន Apple។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple បានបដិសេធធ្វើខុស ហើយគ្រោងនឹងប្តឹងឧទ្ធរណ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RTE
ចុចអាន៖ នាយកក្រុមហ៊ុន Amazon រងការចោទប្រកាន់ករណីរត់ពន្ធកញ្ឆា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ