ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមបញ្ចេញប្រេង ៥០លានបារ៉ែល ដើម្បីធ្វើឲ្យតម្លៃធ្លាក់ចុះ
កាលពីថ្ងៃអង្គារទី២៣ខែវិច្ឆិកា សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងបញ្ចេញប្រេងចំនួន៥០លានបារ៉ែលពីទុនបម្រុងជាយុទ្ធសាស្ត្រ ហើយសម្របសម្រួលជាមួយប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន និងអង់គ្លេស ដើម្បីធ្វើឲ្យតម្លៃធ្លាក់ចុះ បន្ទាប់ពីអ្នកផលិត OPEC+ បដិសេធការអំពាវនាវសុំប្រេងឆៅបន្ថែមទៀត។
សេតវិមានបានចេញសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីប្រភពមួយនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកនិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំផែនការជាមួយអ្នកប្រើប្រាស់ថាមពលអាស៊ីសំខាន់ៗ ដើម្បីជំរុញឲ្យតម្លៃធ្លាក់ចុះពីកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតបីឆ្នាំ។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវម្តងហើយម្តងទៀតឲ្យអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលគេស្គាល់ថា OPEC+ បូមប្រេងបន្ថែមទៀត។
ប៉ុន្តែក្រុមនេះ បានច្រានចោលសំណើនេះ ដោយសារតែសមាជិកបាននិងកំពុងតស៊ូដើម្បីបំពេញតាមគោលដៅដែលមានស្រាប់របស់ខ្លួន សម្រាប់ការបង្កើនផលិតកម្ម និងចំពេលមានការព្រួយបារម្ភថា ការកើតឡើងវិញនៃករណីឆ្លងជំងឺកូវីដ១៩ អាចជំរុញឲ្យតម្រូវការធ្លាក់ចុះ។

ការបញ្ចេញប្រេងពី ទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នឹងមានទម្រង់ជាការលក់កម្ចីទៅឲ្យក្រុមហ៊ុននានា ហើយត្រូវតែប្រគល់ប្រេងឆៅមកវិញនៅពេលក្រោយ។
មន្ត្រីសហរដ្ឋអាមេរិកនិយាយថា នេះគឺជាលើកទីមួយហើយ ដែលសហរដ្ឋអាមេរិក សម្របសម្រួលការបញ្ចេញប្រេងជាមួយនឹងអ្នកប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោកមួយចំនួន។

រដ្ឋ OPEC+ រួមទាំងសម្ព័ន្ធមិត្តរបស់អាមេរិកនៅឈូងសមុទ្រផងដែរ នឹងជួបប្រជុំគ្នាម្តងទៀតនៅថ្ងៃទី២ខែធ្នូ ដើម្បីពិភាក្សាអំពីគោលនយោបាយ ប៉ុន្តែមិនបានបង្ហាញសញ្ញានៃការផ្លាស់ប្តូរជាយុទ្ធសាស្ត្រណាមួយដើម្បីធ្វើតាមការអំពាវនាវរបស់សហរដ្ឋអាមេរិកទេ។
កិច្ចខិតខំប្រឹងប្រែងមិនធ្លាប់មានពីមុនមកដោយទីក្រុងវ៉ាស៊ីនតោន ក្នុងការសហការជាមួយប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ី ដើម្បីកាត់បន្ថយតម្លៃថាមពល បានបញ្ជូនសារព្រមានដល់អង្គការ OPEC និងអ្នកផលិតធំៗផ្សេងទៀតថា ពួកគេចាំបាច់ត្រូវដោះស្រាយការព្រួយបារម្ភអំពីតម្លៃប្រេងឆៅខ្ពស់ដែលកើនឡើងជាង ៥០ភាគរយទៅហើយរហូតមកដល់ពេលនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឆ្នាំក្រោយ តម្រូវការ ប្រេង នឹងលើសពី ១០០ លានបារ៉ែលក្នុងមួយថ្ងៃ ក្រោយអ្នកដំណើរងាកទៅជិះយន្តហោះវិញ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ