Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​ដោយ​កូវីដ​នៅ​អឺរ៉ុប​នឹងឡើង​ដល់​ជាង​២​លាន​នាក់ត្រឹម​ខែ​មីនា​ ឆ្នាំ​២០២២​

បានផុស

នៅ

តួ​លេខ​ស្លាប់​សរុប​ទូទាំង​ទ្វីប​អឺរ៉ុប​ដោយ​ជំងឺ​កូវីដ-១៩​​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឡើង​ដល់​ជាង​២​លាន​នាក់​ត្រឹម​ខែ​មីនា ឆ្នាំ​២០២២​ខាង​មុខ​។ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​និយាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO បាន​និយាយ​ថា តាម​​សេចក្តី​រាយការណ៍​ពី​ករណី​ស្លាប់​បាន​កើន​ឡើង​ជិត​៤២០០​នាក់​​ជា​រៀង​រាល់​​​ថ្ងៃ​ដែល​ចំនួន​នេះ​កើន​ឡើង​ទ្វេ​ដង​​ដែល​ត្រូវ​បានកត់​ត្រា​នៅ​ក្នុង​ខែ​កញ្ញា។ ជា​មួយ​គ្នា​នេះ ​សេចក្តី​រាយការណ៍​ពី​ការ​ស្លាប់​កើន​ឡើង​ក្នុង​តំបន់​នេះ​រាប់​​ទាំង​ចក្រភព​អង់គ្លេស​ផង ​សរុប​ជាង​​១.៥​លាន​នាក់​ហើយ។

អង្គការ​​សុខភាព​ពិភព​លោក​បាន​ចាត់​ទុក​ស្ថានការណ៍​ថា «ធ្ងន់​ធ្ងរ​ខ្លាំង» និង​រំពឹង​ថា «វាយ​ប្រហារ​​ដ៏​អាក្រក់​ ឬ​​ធ្ងន់​ធ្ងរ​​លើ​​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​២៥​​ក្នុង​ចំណោម​ប្រទេស​៥៣​​ក្នុង​តំបន់ ហើយ​​​កន្លែង​សង្គ្រោះ​បន្ទាន់ក្នុង​ប្រទេស​៤៩​ក៏​​គ្រប​ដណ្តប់​​ដោយ​អ្នក​ជំងឺ​ដែរ។

WHO បាន​បញ្ជាក់​ថា តាម​និន្នាការ​បច្ចុប្បន្ន​នេះ ករណីស្លាប់​កំពុង​កើត​មាន​​​អាច​នឹងកើន​​ឡើង​ដល់​​២.២​លាន​នាក់ត្រឹម​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២២៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ នាទីutes មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​ការរញ្ជួយដីនៅ​បាងកក​ បង្កការ​ខូច​ខាត​ដល់អាគារជាច្រើនក្នុងក្រុង

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

នៅមីយ៉ាន់ម៉ាឯណោះ រញ្ជួយដីបាក់សាលា សង្កត់សិស្សក្មេងៗ ២០នាក់

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ស្លាប់​មនុស្ស​២០​នាក់​នៅ​វិហារឥស្លាម​នៅ​មីយ៉ាន់ម៉ា ព្រោះ​គ្រោះ​រញ្ជួយដី

ព័ត៌មានជាតិ៣៤ នាទីutes មុន

រដ្ឋមន្រ្តីអប់រំ៖ សិស្សអាយុ១៥ ឆ្នាំកំពុងសិក្សាថ្នាក់ទី៧ដល់ទី១០ដោយសារកត្តាចូលរៀនយឺត និងការរៀនត្រួតថា្នក់

Sokha Hotels

ព័ត៌មានពេញនិយម