Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា កោះហៅឯកអគ្គរាជទូត កាណាដា បន្ទាប់ពីលោក Trudeau លូកដៃក្នុងរឿងបាតុកម្មរបស់កសិករ

បានផុស

នៅ

កាលពីថ្ងៃសុក្រ រដ្ឋាភិបាលក្រុង ដេលី បានធ្វើការតវ៉ាជាផ្លូវការទៅកាន់ប្រទេសកាណាដាដោយនិយាយថា សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្រ្តី Justin Trudeau អំពីបាតុកម្មរបស់កសិករឥណ្ឌានៅជិតរដ្ឋធានីគឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Trudeau បានជួបជាមួយសហគមន៍ឥណ្ឌានៅប្រទេសកាណាដាក្នុងសប្តាហ៍នេះហើយបានបង្ហាញក្តីព្រួយបារម្ភអំពីការតវ៉ារបស់កសិករ។ កសិករភាគច្រើនគឺមកពីរដ្ឋ Punjab ដែលគ្រប់គ្រងដោយនិកាយ Sikh ក្នុងប្រទេសឥណ្ឌាហើយពួកគេបានបោះជំរំនៅជាយក្រុងដេលីដើម្បីប្រឆាំងនឹងកំណែទម្រង់កសិកម្ម។

ក្រសួងការបរទេសឥណ្ឌាបានកោះហៅឯកអគ្គរាជទូតកាណាដាកាលពីថ្ងៃសុក្រនិងបាននិយាយថា ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តីលើបញ្ហាទាក់ទងនឹងកសិករឥណ្ឌាគឺជាការជ្រៀតជ្រែកដែលមិនអាចទទួលយកបាននៅក្នុងកិច្ចការផ្ទៃក្នុងរបស់យើង។

នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau

ក្រសួងក៏បានព្រមានផងដែរថា “ប្រសិនបើនៅតែបន្ត សកម្មភាពបែបនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណងទាក់ទងរវាងឥណ្ឌានិងកាណាដា”។

ក្រសួងបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍របស់លោក Trudeau និងអ្នកនយោបាយដទៃទៀតបានបង្កើតឲ្យមានក្រុមជ្រុលនិយមហើយពួកគេក៏បានបង្កហានិភ័យដល់បុគ្គលិកការទូតឥណ្ឌានៅកាណាដាផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតកាណាដានៅឥណ្ឌាមិនបានឆ្លើយតបភ្លាមៗចំពោះការស្តីបន្ទោសនេះទេ។

គួរបញ្ជាក់ថា កសិកររាប់ម៉ឺននាក់កំពុងតវ៉ាប្រឆាំងនឹងច្បាប់ដែលព្យាយាមបំបាត់និតិវិធីចាស់ៗហើយឲ្យកសិករលក់ដំណាំទៅឲ្យអ្នកទិញតាមស្ថាប័ននិងអ្នកលក់រាយអន្តរជាតិធំៗដែលជាវិធានការមួយត្រូវបានកសិករនិយាយថា ធ្វើឲ្យពួកគេងាយរងគ្រោះដោយសារតម្លៃទាបនៃផលិតផលរបស់ពួកគេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ បាតុករ ថៃ ធ្វើសមយុទ្ធការពាររដ្ឋប្រហារ

ចុចអាន៖ បាតុកម្មប្រឆាំងរដ្ឋាភិបាលប្រទេសបេឡារុស្សឈានដល់ថ្ងៃទី ១០០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម