Connect with us

ព័ត៌មានអន្ដរជាតិ

ស្វាមី​អធិការ​បតី​អាល្លឺម៉ង់​រិះ​គន់ចាស់​ដៃ​ថា ​ពល​រដ្ឋ​អត់​ចាក់​វ៉ាក់សាំង​«ខ្ជិល​ច្រអូស»​

បានផុស

នៅ

ស្វាមី​របស់​លោក​ស្រី​អធិការ​បតី​អាល្លឺម៉ង់​ Angela Merkel បាន​រិះ​គន់​ចាស់​ដៃ​ពី​ពលរដ្ឋ​អាល្លឺម៉ង់​ដែល​មិន​ព្រម​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​គឺ​ខ្ជិល​ច្រអូស ដែល​ការ​រិះ​គន់​នេះ​ចំពេល​​​មាន​សេចក្តី​អំពាវ​នាវ​ឲ្យ​បង្កើន​វិធាន​ការ​ចាក់​វ៉ាក់សាំង​ដើ​ម្បី​ប្រយុទ្ធ​នឹង​កូវីដ​ដែល​កំពុង​កើន​ឡើង​ជា​ថ្មី។

ស្ថានភាព​កូវីដ​នៅ​​ប្រទេស​អាល្លឺ​ម៉ង់​បា​ន​វិល​ត្រឡប់​មក​អាក្រក់​វិញ​ដោយ​សារ​តែ​អត្រា​ចាក់​វ៉ាក់សាំង​ទើប​បាន​៦៩​%​ប៉ុណ្ណោះ​ដែល​ទាប​ជាង​ប្រទេស​នៅ​អឺរ៉ុប​ខាង​លិច​ដូច​ជា បារាំង អ៉ីតាលី និង​អេស្ប៉ាញ។

លោក Joachim Sauer និង​ភរិយា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Joachim Sauer ជា​ស្វាមី​របស់​លោក​ស្រីអធិការ​បតី​បាននិយាយ​ក្នុង​បទ​សម្ភាស​ជា​មួយ​កាសែត​អ៉ីតាលីថា ៖«វា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​ដែល​១ភាគ​៣​នៃ​ប្រជា​ជន​អាល្លឺម៉ង់មិន​គោរព​តាម​ការ​រក​ឃើញ​​បែបវិទ្យាសាស្ត្រ»។

លោក​ថា ៖«​​ផ្នែកមួយ​​គឺ​ដោយ​សារ​​ភាព​ខ្ជិល​ច្រអូស និង​​​មិន​ពេញ​ចិត្ត​របស់​ពលរដ្ឋ​អាល្លឺម៉ង់។ ផ្នែក​មួយ​​ទៀត​គឺ​ជា​មនុស្ស​ដែល​​ធ្វើ​តាម​ការ​កាត់​ទោស​​ខ្លួន​ឯង ​ជា​ប្រភេទ​មនោគម​វិជ្ជា​​​​ដែល​ពួក​គេ​ចាត់​ទុក​ថា ការ​ចាក់​វ៉ាក់សាំង​គឺ​ផ្តាច់​ការ»។ លោក​បាន​បញ្ជាក់​ថា ក្រុម​នេះ​មាន​ទាំង​​​វេជ្ជបណ្ឌិត និង​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​ទៀត​ផង​។

ដូច​ភរិយារបស់​ខ្លួន​ដែរ លោកគឺ​ជា​អ្នក​ឯកទេស​គីមីវិទ្យា​ ហើយ​លោក​បាន​ទៅ​ប្រទេស​អ៉ីតាលី​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​មួយ។

ការ​រិះ​គន់​របស់​លោក  Sauer បាន​កើត​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​លោក​ស្រីអធិការ​បតី Merkel បាន​ព្រមាន​ថា អាល្លឺម៉ង់​​នឹង​​​ចាត់​វិធាន​ការ​ទប់​ស្កាត់​កូវីដ-១៩​មិន​​​គ្រប់​គ្រាន់​​ឡើយ​​សម្រាប់​រលក​ទី​៤។

លោក​ស្រីអធិការ​បតី​ដែល​នឹង​ចាក​ចេញ​ពី​តួនាទី​របស់​ខ្លួន និងត្រូវ​ជំនួស​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុលោក​ Olaf Scholz នា​ខែ​ធ្នូ​ខាង​មុខ​នេះ​បាន​ទទួច​ហើយ​ទទួច​ទៀត​ឲ្យ​ពលរដ្ឋ​អាល្លឺម៉ង់​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​គ្នា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៩ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម