ព័ត៌មានអន្ដរជាតិ
ទួរគីប្រាប់ឲ្យបារាំងដកបន្ទុកដែលបង្កឡើងដោយលោក Macron ឆាប់ៗ
មេដឹកនាំទួរគីលោក Recep Tayyip Erdogan បាននិយាយថា ប្រទេសបារាំងគួរតែដកបន្ទុកដែលបង្កឡើងដោយលោកប្រធានាធិបតី Emmanuel Macron ស្របពេលដែលសហភាពអ៊ឺរ៉ុបត្រៀមជជែកពិភាក្សាអំពីទណ្ឌកម្មដែលអាចដាក់លើរដ្ឋាភិបាលទីក្រុងអង់ការ៉ាចំពោះភាពតានតឹងនៅសមុទ្រមេឌីទែរ៉ាណេ។

លោក Erdogan បានធ្វើអត្ថាធិប្បាយបែបនេះនៅពេលនិយាយអំពីក្រុមសន្ដិសុខនិងសហប្រតិបត្ដិការនៅអឺរ៉ុប (OSCE) ស្តីពីជម្លោះក្នុងតំបន់ Nagorno-Karabakh ដែលមានប្រទេស បារាំង រុស្ស៊ីនិងសហរដ្ឋអាមេរិកជាសហប្រធាន។
កាលពីសប្តាហ៍មុន ព្រឹទ្ធសភាបារាំងបានអនុម័តសេចក្តីសម្រេចគ្មានល័ក្ខខ័ណ្ឌមួយដែលអំពាវនាវឲ្យទីក្រុងប៉ារីសទទួលស្គាល់ឯករាជ្យភាពរបស់ Nagorno-Karabakh ជាផ្លូវការ។ ថ្វីបើបារាំងនិយាយថា សេចក្តីសម្រេចនេះនឹងមិនមានឥទ្ធិពលលើនយោបាយការបរទេសរបស់ខ្លួនក៏ដោយប៉ុន្តែវាត្រូវបានរិះគន់យ៉ាងខ្លាំងដោយប្រធានាធិបតីអាហ្សែបៃហ្សង់លោក Ilham Aliyev និងទួរគីដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសនេះ។

ដោយសំដៅទៅលើសេចក្តីថ្លែងការណ៍មុនរបស់លោក Aliyev, លោក Erdogan បាននិយាយថា “លោក Ilham Aliyev បាននិយាយថា ប្រសិនបើពួកគេស្រឡាញ់អាមេនីខ្លាំងណាស់ ពួកគេគួរតែផ្តល់ទីក្រុង Marseille ទៅឲ្យអាមេនីហើយខ្ញុំនឹងធ្វើដូចគ្នានេះ”។
កាលពីពេលមុន ប្រធានាធិបតីទួរគីបានវាយប្រហារលោក Macron ចំពោះវោហារសាស្ត្ររបស់គាត់លើសាសនាឥស្លាមនិងការបង្ក្រាបក្រុមឥស្លាមរ៉ាឌីកាល់នៅក្នុងប្រទេសបារាំងបន្ទាប់ពីគ្រូបង្រៀនម្នាក់ត្រូវបានគេធ្វើឃាតយ៉ាងព្រៃផ្សៃដោយសារតែគាត់បង្ហាញរូបតុក្កតារបស់ព្យាការី Mohammed ទៅកាន់សិស្ស។

ទីក្រុងអង់ការ៉ាមានទំនាក់ទំនងមិនសូវល្អទេជាមួយសហភាពអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ EU បានធ្វើការតវ៉ាម្តងហើយម្តងទៀតជុំវិញការរុករកឧស្ម័នធម្មជាតិនិងការខួងយកប្រេងនៅឯនាយសមុទ្រក្បែរប្រទេសសាយព្រើសនិងក្រិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី