ព័ត៌មានអន្ដរជាតិ
មេ Amazon បរិច្ចាគ ១០០ លានដុល្លារ ដល់មូលនិធិ Obama រំលឹកអតីតសមាជិកសភាអាមេរិក ដែលទើបទទួលមរណភាព
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ស្ថាបនិកក្រុមហ៊ុន Amazon និងជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេទីពីររបស់ពិភពលោក Jeff Bezos បានបរិច្ចាគទឹកប្រាក់ចំនួន ១០០ លានដុល្លារ ដល់មូលនិធិដែលមានឈ្មោះល្បីល្បាញរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama ។

ស្ថាបនិកវ័យ ៥៧ ឆ្នាំរូបនេះ បានឧទ្ទិសអំណោយរបស់គាត់ ដល់អតីតសមាជិកសភា និងរូបតំណាងសិទ្ធិស៊ីវិលលោក John Lewis ដែលបានទទួលមរណភាពនៅឆ្នាំ ២០២០ ។
ទន្ទឹមនឹងនោះ ការបរិច្ចាគនេះបញ្ជាក់ថា គម្រោងហត្ថលេខារបស់មូលនិធិ Obama គឺមជ្ឈមណ្ឌលប្រធានាធិបតី Barack Obama នឹងត្រូវបានប្ដូរឈ្មោះតាម John Lewis វិញ ។ មជ្ឈមណ្ឌលនេះ នៅតែកំពុងសាងសង់ មានទីតាំងនៅ Jackson Park ទីក្រុង Chicago ជិតសាកលវិទ្យាល័យ Chicago ។ វាត្រូវចំណាយប្រាក់ប្រមាណ ៧០០លានដុល្លារ ក្នុងការសាងសង់ នេះបើតាមការប៉ាន់ស្មានរបស់មូលនិធិ។ Chicago Sun-Times បានរាយការណ៍កាលពីខែ មិថុនា ឆ្នាំមុនថា សាលាក្រុង Chicago បានបោះទុន ៤៨៥លានដុល្លារ និង ១៩.៣ ហិកតា នៃដីសាធារណៈសម្រាប់គម្រោងនេះ។
លោក Jeff Bezos បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទថា”អ្នកប្រយុទ្ធសេរីភាពសមនឹងទទួលបានកន្លែងពិសេសមួយ នៅក្នុងវិមាននៃវីរបុរស ហើយខ្ញុំមិនអាចគិតពីមនុស្សណា ដែលស័ក្ដិសមនឹងអំណោយនេះជាងលោក John Lewis ដែលជាមេដឹកនាំអាមេរិកដ៏អស្ចារ្យ និងជាបុរសដែលមានសុជីវធម៌ និងភាពក្លាហានអស្ចារ្យនោះទេ”។

លោកក៏បានបន្ថែមទៀតថា “ខ្ញុំពិតជារំភើបក្នុងការគាំទ្រប្រធានាធិបតី និងលោកស្រី អូបាម៉ា និងមូលនិធិរបស់ពួកគេ នៅក្នុងបេសកកម្មរបស់ខ្លួន ក្នុងការបណ្ដុះបណ្ដាល ដើម្បីបំផុសគំនិតមេដឹកនាំនៅថ្ងៃស្អែក “។

គួរបញ្ជាក់ផងដែរថា មូលនិធិអូបាម៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយលោកប្រធានាធិបតី Barack Obama ហើយម្ចាស់ជំនួយផ្សេងទៀតរួមមាន អតីតភរិយារបស់លោក Bezos លោក Mackenzie Scott លោក Bill និង Melinda Gates អតីតប្រធាន Facebook និង ស្ថាបនិក Napster លោក Sean Parker ផងដែរ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្លូវការ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos លាឈប់ពីតំណែង CEO
ចុចអាន៖Jeff Bezos ត្រៀមចុះចេញពីតំណែងជា នាយកប្រតិបត្តិ Amazon នៅថ្ងៃខួប ២៧ ឆ្នាំបង្កើតក្រុមហ៊ុន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ