ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិតប្រឆាំងវ៉ាក់សាំង៧នាក់ឆ្លងកូវីដ បន្ទាប់ពីចូលរួមប្រជុំរឿងវ៉ាក់សាំង
វេជ្ជបណ្ឌិតដែលប្រឆាំងនឹងវ៉ាក់សាំង៧នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលមួយកាលពីដើមខែវិច្ឆិកានេះនៅរដ្ឋហ្លរីដា និងបានពិភាក្សាគ្នាពីជម្រើសព្យាបាលកូវីដ-១៩។
លោកវេជ្ជបណ្ឌិត Bruce Boros បានប្រាប់អ្នកចូលរួមក្នុងកិច្ចប្រជុំនៅមជ្ឈមណ្ឌល World Equestrian Center ក្នុងទីក្រុង Ocala ថា ៖«ខ្ញុំបានប្រើថ្នាំ Ivermectin រយៈពេល១៦ខែហើយទាំងប្រពន្ធ និងខ្ញុំ។ ខ្ញុំដូចជាមិនមានសុខភាពល្អប្រសើរទេក្នុងជីវិតខ្ញុំ»។
វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងអាយុ៧១ឆ្នាំ និងជាអ្នកតស៊ូមតិប្រឆាំងនឹងការចាក់វ៉ាក់សាំងបានឆ្លងកូវីដ-១៩ពីរថ្ងៃក្រោយ។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត John Littell ប្រធានរៀបចំកិច្ចប្រជុំ។
លោក Littell ដែលជាគ្រូពេទ្យគ្រួសារនៅទីក្រុង Ocala ម្នាក់បានប្រាប់សារព័ត៌មាន Daily Beast ថា វេជ្ជបណ្ឌិត៦នាក់ទៀតក្នុងចំណោមអ្នកចូលរួមកិច្ចប្រជុំ៨០០ទៅ៩០០នាក់បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ហើយរោគសញ្ញាកំពុងមានការវិវត្តក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយប្រជុំ។
លោក Littell បាននិយាយពីការលើកឡើងដែលកិច្ចប្រជុំគឺអាចឆ្លងរាលដាលខ្លាំង ប៉ុន្តែបានច្រានចោល។
លោកក៏បាននិយាយដែរថា ៖«អ្នករាល់គ្នាបានព្យាបាលដោយថ្នាំ ivermectin ។ លោក Bruce កំពុងដំណើរការល្អ»។ ទោះជាយ៉ាងណា កាសែត Beast បានផ្សាយដោយស្រង់សំដីអ្នកជិតដិតថា លោក Boros កំពុងឈឺធ្ងន់នៅផ្ទះក្នុងតំបន់ Key West។
Ivermectin គឺជាថ្នាំប្រឆាំងនឹងប៉ារ៉ាស៊ីតដែលប្រើក្នុងមនុស្ស ប៉ុន្តែត្រូវបានគេប្រើជាចម្បងនៅក្នុងបសុសត្វដូចជាគោ និងសេះជាដើម។ អាជ្ញាធរនិយាយថា វាគ្មានប្រសិទ្ធភាពទេដែលប្រើប្រឆាំងនឹងកូវីដ-១៩ តែផ្ទុយទៅវិញអាចគ្រោះថ្នាក់។ រដ្ឋបាលចំណីអាហារ និងឱសងអាមេរិកមិនងានអនុញ្ញាត ឬអនុម័តឲ្យប្រើថ្នាំ ivermectin ដើម្បីព្យាបាលជំងឺកូវីដទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១១ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក