Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Moderna មានទំនុកចិត្តផលិតវ៉ាក់សាំងកូវីដចំនួន៥០០លានដូសក្នុងឆ្នាំ២០២១

បានផុស

នៅ

នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stéphane Bancel បាននិយាយកាលពីថ្ងៃសុក្រទី៤ ខែធ្នូថា ក្រុមហ៊ុននេះនឹងអាចផលិតវ៉ាក់សាំងកូវីដបានចំនួន៥០០លានដូសក្នុងឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុននេះបានដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិកនិងសហគមន៍អ៊ឺរ៉ុបបន្ទាប់ពីលទ្ធផលពេញលេញពីការសិក្សាដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធិភាព៩៤,១ភាគរយដោយគ្មានការព្រួយបារម្ភអំពីផលប៉ះពាល់ធ្ងន់ធ្ងរឡើយ។

លោក Bancel បាននិយាយនៅក្នុងសន្និសីទ Nasdaq Investor Conference ថា “សម្រាប់៥០០លានដូស ខ្ញុំពិតជាមានជំនឿទុកចិត្តដែលថាយើងនឹងទៅដល់ទីនោះបានក្នុងឆ្នាំ២០២១”។

លោកក៏បាននិយាយផងដែរថា ក្រុមហ៊ុននឹងអាចរក្សាតម្លៃ៣៧ដុល្លារសម្រាប់កម្រិតថ្នាំវ៉ាក់សាំងរបស់ខ្លួនបើទោះបីជាមានការរំពឹងទុកថាអាចនឹងធ្លាក់ចុះដល់២៥ដុល្លារសម្រាប់ការផ្គត់ផ្គង់ក្នុងបរិមាណច្រើនដូចជាជាមួយរដ្ឋាភិបាលអាមេរិកក៏ដោយ។

រដ្ឋបាលចំណីអាហារនិងឪសថគ្រោងនឹងបើកកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាមួយនៅថ្ងៃទី១៧ខែធ្នូដើម្បីពិភាក្សាអំពីសំណើរបស់ក្រុមហ៊ុនសម្រាប់ការផ្តល់ការអនុញ្ញាតជាបន្ទាន់ចំពោះវ៉ាក់សាំងកូវីដរបស់ខ្លួន។

កាលពីព្រឹកថ្ងៃសុក្រ ក្រុមហ៊ុន Moderna បានបន្តកិច្ចសន្យារបស់ខ្លួនជាមួយក្រសួងសុខាភិបាលអ៊ីស្រាអែលដើម្បីផ្គត់ផ្គង់វ៉ាក់សាំងកូវីដចំនួន៤លានដូសបន្ថែមទៀត។

ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្គត់ផ្គង់វ៉ាក់សាំងរហូតដល់ទៅ១២៥លានដូសនៅត្រឹមត្រីមាសទី១នៃឆ្នាំ២០២១៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម