Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក អញ្ជើញប្រទេសចំនួន ១១០ ចូលរួមកិច្ចប្រជុំស្ដីពីលទ្ធិប្រជាធិបតេយ្យ តែមិនខ្ចីហៅ ចិន និងរុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

បើយោងតាមបញ្ជីមួយដែលបានបង្ហោះនៅលើគេហទំព័រក្រសួងការបរទេសកាលពីថ្ងៃអង្គារបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអញ្ជើញប្រទេសប្រហែល ១១០ ឲ្យចូលរួមកិច្ចប្រជុំកំពូលស្តីពីលទ្ធិប្រជាធិបតេយ្យតាមអនឡាញក្នុងខែធ្នូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសរុស្ស៊ី និងចិន ដែលជាគូប្រជែងសំខាន់របស់សហរដ្ឋអាមេរិក មិនត្រូវបានអញ្ជើញនោះទេ ប៉ុន្តែបែរជាមានតៃវ៉ាន់ទៅវិញ ពោលជាទង្វើដែលប្រថុយនឹងការខឹងសម្បាររបស់ទីក្រុងប៉េកាំង ខណៈប្រទេសតួកគី ដែលជាសមាជិកអង្គការ NATO របស់អាមេរិកក៏បាត់ខ្លួនពីបញ្ជីអ្នកចូលរួមផងដែរ ។

ក្នុង​ចំណោម​ប្រទេស​នៅ​មជ្ឈិមបូព៌ាដូចជា ​​អ៊ីស្រាអែល ​អ៊ីរ៉ាក់ ឥណ្ឌា និងប៉ាគីស្ថានមានឈ្មោះក្នុងបញ្ជីសម្រាប់​សន្និសីទតាម​អនឡាញនេះ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ៩-១០ ខែ​ធ្នូ ។ ចំណែកសម្ព័ន្ធមិត្តអារ៉ាប់របស់អាមេរិកដូចជា អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី កាតា និងអារ៉ាប់រួម មិនត្រូវបានអញ្ជើញទេ ។

ទន្ទឹមនោះលោក បៃដិន បានអញ្ជើញប្រេស៊ីល បើទោះបីជាប្រធានាធិបតីស្តាំនិយមរបស់ពួកគេលោក Jair Bolsonaro ត្រូវបានគេរិះគន់ថា មានអំណាចផ្តាច់ការ និងជាអ្នកគាំទ្រដ៏រឹងមាំរបស់លោក ដូណាល់ ត្រាំ ក៏ដោយ ។

រីឯនៅអឺរ៉ុបវិញ ប្រទេសប៉ូឡូញត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ បើទោះបីជាមានភាពតានតឹងជាប់រហូតជាមួយសហភាពអឺរ៉ុបជុំវិញកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួនក៏ដោយ ខណៈហុងគ្រីដែលដឹកនាំដោយនាយករដ្ឋមន្ត្រីជាតិនិយមរឹងរូស Viktor Orban មិនត្រូវបានអញ្ជើញទេ ។

ស្របពេលជាមួយគ្នានេះនៅទ្វីបអាហ្រ្វិក សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា និងនីហ្សេរ ក៏ស្ថិតក្នុងចំណោមបញ្ជីប្រទេសដែលត្រូវបានកោះអញ្ជើញផងដែរ ។

គួររំឭកថា នៅក្នុងការប្រកាសពីកិច្ចប្រជុំកំពូលកាលពីខែសីហា សេតវិមានបាននិយាយថា កិច្ចប្រជុំនេះនឹងធ្វើឲ្យមានការប្តេជ្ញាចិត្ត និងការផ្តួចផ្តើមគំនិតលើប្រធានបទសំខាន់ៗចំនួន ៣ ដូចជា ការការពារប្រឆាំងនឹងរបបផ្តាច់ការ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NDTV

ចុចអាន ៖ អាមេរិក ហាត់សមវាយប្រហារនុយក្លេអ៊ែរលើ រុស្ស៊ី 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២០ នាទីutes មុន

កីឡាករ រិទ្ធ អារុណ ប្រហែលមិនទៅជប៉ុនវិញទេ ក្រោយនៅទីនោះ១០ឆ្នាំឃ្លាតឆ្ងាយពីប្រពន្ធ

ព័ត៌មានជាតិ២៥ នាទីutes មុន

ធនាគារកណ្តាលកម្ពុជាសហការជាមួស្ថាប័នហិរញ្ញវត្ថុកូរ៉េសហការលើគ្រប់គ្រង NPL

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​កងកម្លាំង​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ប៉ះទង្គិច​ ​ប្រជាជន​រាប់សិប​​ភៀសខ្លួន​

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ភ្លៀងធ្លាក់ខ្លាំងបង្ក​ការ​ជន់​លិច​​ក្នុង​រដ្ឋ​ធានី​ឥណ្ឌូណេស៊ី មនុស្ស​រាប់រយ​ត្រូវជម្លៀស​​

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២៣ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម