ព័ត៌មានអន្ដរជាតិ
មហាសន្និបាត Interpol ចាប់ផ្តើមនៅ តួកគី ផ្តោតសំខាន់លើការគំរាមកំហែងសន្តិសុខពិភពលោក
មហាសន្និបាតអង្គការប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ (Interpol) លើកទី៨៩ បានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងវប្បធម៌ អ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី ជាមួយគោលបំណង ដោះស្រាយការគំរាមកំហែងសន្តិសុខពិភពលោក។
លោក Kim Jong Yang ប្រធាន Interpol បាននិយាយថា មហាសន្និបាតនេះ នឹងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រខ្ពស់បំផុតរបស់អង្គការ និងការគំរាមកំហែងជាសកល ដែលធ្វើឲ្យសកម្មភាពរបស់ Interpol ត្រូវការជាចាំបាច់។

មហាសន្និបាតលើកដំបូងរបស់ Interpol ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩នេះ មានការចូលរួមពីរដ្ឋមន្ត្រី មេប៉ូលិស និងមន្ត្រីប៉ូលិសកំពូលៗមកពីជាង ១៦០ប្រទេស។
ថ្លែងទៅកាន់កិច្ចប្រជុំតាមរយៈសារជាវីដេអូ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថា ប្រទេសតួកគី កំពុងប្រឈមមុខនឹងហានិភ័យសន្តិសុខជាច្រើន។

លោក Erdogan បានចង្អុលបង្ហាញថា “តួកគីជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយជម្លោះប្រដាប់អាវុធ ជាពិសេសនៅប្រទេសជិតខាងរបស់យើងគឺស៊ីរី និងអ៊ីរ៉ាក់”។
គួរបញ្ជាក់ថា មហាសន្និបាតរបស់ Interpol ជួបប្រជុំម្តងក្នុងមួយឆ្នាំ ដើម្បីទទួលយកការសម្រេចចិត្ត ដែលជះឥទ្ធិពលដល់គោលនយោបាយទូទៅ, ធនធានដែលត្រូវការសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ, វិធីសាស្រ្តការងារ, ហិរញ្ញវត្ថុ និងកម្មវិធីនៃសកម្មភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ មហាសន្និបាត UN លើកនេះ ក្បាលមីក្រូហ្វូន សុទ្ធតែពាក់ស្រោម (វីដេអូ)

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?