ព័ត៌មានអន្ដរជាតិ
បុគ្គលិកពេទ្យថៃរាប់ពាន់នាក់ឆ្លងកូវីដចាប់ពីខែកុម្ភៈ ឆ្នាំមុនមក
បុគ្គលិកសុខាភិបាលថៃជាង៤០០០នាក់បានឆ្លងកូវីដ-១៩គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំមុន។ នេះបើយោងតាមមន្ត្រីសុខាភិបាលជាន់ខ្ពស់ថៃម្នាក់បាននិយាយនៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកានេះ។
អ្នកស្រីវេជ្ជបណ្ឌិត Sumanee Wacharasin នាយកទំនាក់ទំនងផ្នែកគ្រោះថ្នាក់ និងទម្លាប់សុខភាពនៃនាយកដ្ឋានគ្រប់គ្រងជំងឺបាននិយាយថា គិតចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅពេលជំងឺកូវីដ-១៩បានចាប់ផ្តើមរហូតដល់ថ្ងៃទី២២ ខែវិច្ឆិកាលកន្លងទៅ សរុបបុគ្គលិកសុខាភិបាលចំនួន៤២៧០នាក់បានឆ្លងកូវីដ-១៩។
ក្នុងចំណោមអ្នកឆ្លងជាបុគ្គលិកសុខាភិបាលទាំងអស់នោះមាន វេជ្ជបណ្ឌិតចំនួន១៩៨នាក់ និងនិស្សិតពេទ្យ៣៤នាក់។
អ្នកស្រីវេជ្ជបណ្ឌិត Sumanee បានបាននិយាយថា ៖«១៩៨នាក់គឺជាចំនួនខ្ពស់ដែលវេជ្ជបណ្ឌិតបានឆ្លង។ ពួកគេមានទាំងវេជ្ជបណ្ឌិតព្យាបាលរោគ វេជ្ជបណ្ឌិតជំងឺទូទៅ វេជ្ជបណ្ឌិតជំងឺតម្រង់នោម វេជ្ជបណ្ឌិតផ្នែកបេះដូង រោគស្ត្រី និងសម្ភពជាដើម»។
សម្រាប់បុគ្គលិកសុខាភិបាលផ្សេងទៀតដែលឆ្លងមានដូចជាគិលានុបដ្ឋាក ជំនួយការពេទ្យ ពេទ្យធ្មេញ ឱសថការី និស្សិតពេទ្យ អ្នកដឹកជញ្ជូននៅមន្ទីរពេទ្យ និងអ្នកស្ម័គ្រចិត្តជាដើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Bangkokpost
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក