Connect with us

ព័ត៌មានអន្ដរជាតិ

លិចទូកដឹកជនភៀសខ្លួន ស្លាប់មនុស្ស៣១នាក់ នៅដៃសមុទ្រ អង់គ្លេស

បានផុស

នៅ

ជនភៀសខ្លួននិងជនចំណាកស្រុកយ៉ាងតិច ៣១នាក់ បានស្លាប់ ខណៈព្យាយាមឆ្លងកាត់ដៃសមុទ្រអង់គ្លេស (English Channel) ចេញពីប្រទេសបារាំង នៅពេលទូករបស់ពួកគេ លិចនៅឆ្នេរសមុទ្រភាគខាងជើងទីក្រុង Calais។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការរួមគ្នារវាងបារាំង និងអង់គ្លេស ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតបានធ្វើឡើងកាលពីល្ងាចថ្ងៃពុធ។ អាជ្ញាធរក្នុងតំបន់និយាយថា យ៉ាងហោចណាស់មានទូកចំនួនបី និងឧទ្ធម្ភាគចក្រ បីគ្រឿង ត្រូវបានដាក់ពង្រាយដើម្បីចូលរួមក្នុងការស្វែងរក។

ទីភ្នាក់ងារចំណាកស្រុករបស់អង្គការសហប្រជាជាតិ IOM បានហៅឧបទ្ទវហេតុនេះថាជាការបាត់បង់ជីវិតដ៏ធំបំផុតនៅដៃសមុទ្រ Channel ចាប់តាំងពីខ្លួន ចាប់ផ្តើមប្រមូលទិន្នន័យនៅក្នុងឆ្នាំ២០១៤មក។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា យ៉ាងហោចណាស់មនុស្ស ៣១នាក់បានស្លាប់ ហើយនិយាយថា ប្រទេសរបស់លោកនឹងមិនអនុញ្ញាតឲ្យដៃសមុទ្រ Channel ក្លាយជាទីបញ្ចុះសពឡើយ។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerard Darmanin បាននិយាយថា ស្ត្រី៥នាក់ និងក្មេងស្រីម្នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ៣១នាក់ ខណៈមនុស្ស​ពីរ​នាក់​ត្រូវ​បាន​​ជួយ​សង្គ្រោះ។ ប៉ូលិសបារាំងបានចាប់ខ្លួនមនុស្សបួននាក់ ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ។

យោងតាមអាជ្ញាធរបារាំង មនុស្សចំនួន៣១,៥០០នាក់ បានព្យាយាមចាកចេញទៅកាន់ប្រទេសអង់គ្លេសចាប់តាំងពីដើមឆ្នាំនេះ ហើយមនុស្ស៧,៨០០នាក់ ត្រូវបានជួយសង្គ្រោះនៅឯសមុទ្រ ដែលនេះជាតួលេខកើនឡើងទ្វេដងចាប់តាំងពីខែសីហាមក។

មនុស្ស៧នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា ​ស្លាប់​ឬ​នៅ​តែ​បាត់​ខ្លួន បន្ទាប់​ពី​ឧប្បត្តិហេតុ​ផ្សេង​គ្នាក្នុង​ឆ្នាំ​នេះ​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ជនអន្តោប្រវេសន៍ខុសច្បាប់ជាង ២៤០ នាក់ត្រូវបានជួយសង្គ្រោះនៅឯឆ្នេរសមុទ្រលីប៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម